ព្រះត្រៃបិដក ភាគ ២៣

។​បេ​។​ ​បុណ្យ​មិន​មាន​ ​ដោយ​ការ​ឲ្យ​ទាន​ ​ដោយ​ការ​ទូន្មាន​ឥន្ទ្រិយ​ ​ដោយ​ការ​សង្រួមកាយ​វាចា​ ​ដោយ​ពោល​ពាក្យសច្ចៈ​ទេ​ ​បុណ្យ​មិន​មក​ឲ្យផល​ឡើយ​។​ ​ហេតុនេះ​មាន​ប្រាកដ​ ​ដល់​សមណព្រាហ្មណ៍​ទាំងនោះ​ ​គឺ​ ​(​សមណព្រាហ្មណ៍​ទាំងនោះ​)​ ​លះបង់​នូវ​កុសលធម៌៣នេះ​គឺ​ ​កាយសុចរិត​ ​វចីសុចរិត​ ​មនោសុចរិត​ ​ហើយ​សមាទាន​ប្រព្រឹត្ត​នូវ​អកុសលធម៌៣នេះ​ ​គឺ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​វិញ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ព្រោះថា​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ ​ដ៏​ចំរើន​នោះ​ ​មិនឃើញ​នូវ​ទោស​របស់​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​សៅហ្មង​ ​មិនឃើញ​អានិសង្ស​ ​នៃ​កុសលធម៌​ទាំងឡាយ​ ​ជា​ចំណែក​នៃ​សេចក្តី​ផូរផង់​ ​ក្នុង​កិរិយា​ចេញ​ចាក​កាម​។​ ​សេចក្តី​យល់ឃើញ​អំពើ​ ​ដែល​មាន​ពិតមែន​ ​របស់​បុគ្គល​នោះ​ថា​ ​អំពើ​ ​មិន​មាន​ដូច្នេះ​ ​សេចក្តី​យល់ឃើញ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​មិច្ឆាទិដ្ឋិ​។​ ​មួយទៀត​ ​បុគ្គល​ត្រិះរិះ​ ​នូវ​អំពើ​ ​ដែល​មាន​ពិតមែន​ថា​ ​អំពើ​មិន​មាន​ ​ដូច្នេះ​ ​សេចក្តី​ត្រិះរិះ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​មិច្ឆាសង្កប្បៈ​។​ ​មួយទៀត​ ​បុគ្គល​ណា​ ​ពោល​វាចា​ ​ចំពោះ​អំពើ​ ​ដែល​មាន​មែនពិត​ថា​ ​អំពើ​មិន​មាន​វិញ​ ​វាចា​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​មិច្ឆាវាចា​។​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636826598341623841
ទៅកាន់ទំព័រ៖