ព្រះត្រៃបិដក ភាគ ២៣

បើអំពើមិនមានដោយពិត ពាក្យរបស់សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ឈ្មោះថា ជាពាក្យពិត តែថា បុរសបុគ្គលដ៏ចំរើននេះ អ្នកប្រាជ្ញទាំងឡាយ គប្បីតិះដៀល ក្នុងបច្ចុប្បន្ននេះថា បុរសបុគ្គលនេះ ជាអ្នកទ្រុស្តសីល ជាមិច្ឆាទិដ្ឋិ ជាអកិរិយវាទ។ ប្រសិនណាបើអំពើមានមែនពិត បុរសបុគ្គលដ៏ចំរើននេះ ទទួលចាញ់ ក្នុងចំណែកទាំងពីរ គឺអ្នកប្រាជ្ញទាំងឡាយ តិះដៀល ក្នុងបច្ចុប្បន្ននេះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹងទៅកើតក្នុងកំណើត តិរច្ឆាន ប្រេត អសុរកាយ នរក មិនខាន។ អបណ្ណកធម៌ នេះ ដែលបុគ្គលនោះ ធ្វើមិនពេញលេញ សមាទានមិនល្អហើយ រមែងផ្សាយទៅតាមវាទៈ របស់ខ្លួនដោយចំណែកមួយ វៀរបង់នូវហេតុជាទីតាំងនៃកុសល យ៉ាងនេះឯង។
 [១១៣] ម្នាលគហបតីទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ទាំងឡាយណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលធ្វើបាប ឬប្រើគេឲ្យធ្វើ កាត់អវយវៈគេ ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេ ឬប្រើអ្នកដទៃឲ្យបៀតបៀន ធ្វើគេឲ្យសោកសៅ ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យសោកសៅ ធ្វើគេឲ្យលំបាក ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យលំបាក ធ្វើគេឲ្យញាប់ញ័រ ឬប្រើអ្នកដទៃឲ្យធ្វើគេឲ្យញាប់ញ័រ សំឡាប់សត្វខ្លួនឯង ឬប្រើអ្នកដទៃឲ្យសំឡាប់ កាន់យកទ្រព្យ
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636826599365762418
ទៅកាន់ទំព័រ៖