ព្រះត្រៃបិដក ភាគ ២៣

ដែលគេ​មិនបាន​ឲ្យ​ ​ឬ​ប្រើ​ ​ឲ្យ​គេ​កាន់​យក​ ​កាត់​ទី​ ​ត​ផ្ទះ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​កាត់​ ​ប្លន់​ពួក​អ្នកស្រុក​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ប្លន់​ ​ប្លន់​យក​ទ្រព្យ​តែ​ផ្ទះ​មួយ​ ​ឬ​ប្រើ​គេ​ឲ្យ​ប្លន់​ ​ឈរ​ចាំ​ដណ្តើម​ទ្រព្យ​គេ​ក្បែរផ្លូវ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ឈរ​ចាំ​ដណ្តើម​ ​លួច​ភរិយា​បុគ្គល​ដទៃ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​លួច​ ​ពោល​ពាក្យ​កុហក​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​កុហក​ ​បុគ្គល​អ្នកធ្វើ​នោះ​ ​ឈ្មោះថា​ធ្វើបាប​ ​ទោះបី​បុគ្គល​ណា​ ​ធ្វើ​សត្វ​លើ​ផែនដី​នេះ​ ​ដោយ​គ្រឿងចក្រ​ ​មាន​ខ្នងកង់​ដ៏​មុត​ ​ដូចជា​កាំបិតកោរ​ ​ឲ្យ​មាន​គំនរ​សាច់​តែមួយ​ ​ឲ្យ​មាន​ពំនូក​សាច់​តែមួយ​ ​បាប​មានអំពើ​នោះ​ជាហេតុ​ ​តែង​មាន​ ​បាប​នឹង​មក​ឲ្យផល​ ​ទុកជា​បុគ្គល​នោះ​ឆ្លង​ទៅ​ ​កាន់​ត្រើយ​ទន្លេ​គង្គា​ខាងត្បូង​ ​ហើយ​សំ​លាប់​សត្វ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​សំ​លាប់​ ​កាត់​អវយវៈ​គេ​ ​ឬ​ប្រើ​គេ​ឲ្យ​កាត់​ ​បៀតបៀន​គេ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​បៀតបៀន​ ​បាប​មានអំពើ​នោះ​ជាហេតុ​ ​តែង​មាន​ ​បាប​នឹង​មក​ឲ្យផល​ ​ចំណែក​បុគ្គល​ឆ្លង​ទៅ​ ​កាន់​ត្រើយ​ទន្លេ​គង្គា​ខាងជើង​ ​ហើយ​ឲ្យ​ទាន​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ឲ្យ​ ​បូជា​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​បូជា​ ​បុណ្យ​ ​មានអំពើ​នោះ​ជាហេតុ​ ​តែង​មាន​ ​បុណ្យ​នឹង​មក​ឲ្យផល​ ​បុណ្យ​ ​មាន​ដោយ​ការ​ឲ្យ​ទាន​ ​ដោយ​ការ​ទូន្មាន​ឥន្ទ្រិយ​ ​ដោយ​ការ​សង្រួមកាយ​វាចា​ ​ដោយ​ការ​ពោល​ពាក្យសច្ចៈ​ ​បុណ្យ​ ​នឹង​មក​ឲ្យផល​។​
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636826600383930654
ទៅកាន់ទំព័រ៖