ព្រះត្រៃបិដក ភាគ ២៣
លះបង់ញាតិវង្សច្រើនក្តី ហើយកោរសក់ និងពុកមាត់ ពុកចង្កា រួចស្លៀកដណ្តប់សំពត់ជ្រលក់ទឹកចត់ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។
[១២] លុះជននោះបួសយ៉ាងនេះហើយ ដល់ព្រមដោយសិក្ខា និងសាជីវៈសម្រាប់ភិក្ខុទាំងឡាយ ហើយលះបាណាតិបាត ជាអ្នកវៀរចាកបាណាតិបាត ដាក់ចុះនូវអាជ្ញា ដាក់ចុះនូវគ្រឿងសស្ត្រា មានសេចក្តីអៀនខ្មាស ប្រកបដោយសេចក្តីអាណិតអាសូរ ជាអ្នកមានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ជាអ្នកលះអទិន្នាទាន វៀរចាកអទិន្នាទាន កាន់យកតែទ្រព្យដែលគេឲ្យ ប្រាថ្នាតែទ្រព្យ ដែលគេឲ្យ មានខ្លួនស្អាត មិនមែនជាអ្នកល្មួច ជាអ្នកលះអព្រហ្មចរិយធម៌ ប្រព្រឹត្តព្រហ្មចរិយធម៌ ប្រព្រឹត្តឆ្ងាយ វៀរចាកមេថុន ជាធម៌សម្រាប់អ្នកស្រុក ជាអ្នកលះមុសាវាទ វៀរចាកមុសាវាទ ពោលតែពាក្យពិត តតែពាក្យពិត មានសំដីខ្ជាប់ខ្ជួន គួរឲ្យអ្នកផងជឿបាន មិនពោលពាក្យឲ្យខុសចំពោះសត្វលោក ជាអ្នកលះបិសុណាវាចា វៀរចាកបិសុណាវាចា ឮអំពីទីនេះ មិននាំយកទៅប្រាប់ទីនោះ ដើម្បីបំបែកពួកជននេះ ឬឮក្នុងទីឯណោះ មិននាំមកប្រាប់ដល់ពួកជននេះ ដើម្បីបំបែកពួកជនឯណោះ
ID: 636826013663622172
ទៅកាន់ទំព័រ៖