ព្រះត្រៃបិដក ភាគ ២៣

មួយវិញទៀត​ ​បុគ្គល​ណា​ពោល​នូវ​អំពើ​ ​ដែល​មាន​ពិតមែន​ថា​ ​អំពើ​មាន​ពិតមែន​ ​បុគ្គល​នេះ​ ​ឈ្មោះថា​ ​មិន​ធ្វើសឹក​សត្រូវ​ ​ចំពោះ​ព្រះអរហន្ត​ ​ដែល​ជា​កិរិយ​វាទ​ឡើយ​។​ ​មួយវិញទៀត​ ​បុគ្គល​ ​ពន្យល់​អ្នកដទៃ​ឲ្យ​យល់​ ​នូវ​អំពើ​ដែល​មាន​ពិតមែន​ថា​ ​អំពើ​មាន​ពិតមែន​ ​សេចក្តី​ពន្យល់​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​សទ្ធម្ម​សញ្ញ​ត្តិ​ ​ឯ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិន​បង្អាប់​បុគ្គល​ដទៃ​ ​ដោយសារ​ ​សទ្ធម្ម​សញ្ញ​ត្តិ​នោះ​។​ ​ព្រោះហេតុនោះ​ ​បុគ្គល​នោះ​ ​លះបង់​នូវ​ភាវៈ​ ​ទ្រុស្តសីល​ ​ក្នុង​កាលមុន​ចោល​ ​ហើយ​តាំង​ទុក​ ​នូវ​ភាវៈ​ ​ជា​អ្នកមានសីល​ល្អ​ ​នេះ​ឈ្មោះថា​ ​សម្មាទិដ្ឋិ​ ​សម្មាសង្កប្បៈ​ ​សម្មាវាចា​ ​មិនជា​សឹកសត្រូវ​ ​នឹង​ព្រះ​អរិយៈ​ទាំងឡាយ​ ​ជា​សទ្ធម្ម​សញ្ញ​ត្តិ​ ​ឈ្មោះថា​ ​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​បុគ្គល​ដទៃ​។​ ​កុសលធម៌​ទាំងឡាយ​ ​មាន​ច្រើនប្រការ​ទាំងនេះ​ ​តែង​កើតឡើង​ព្រម​ ​ព្រោះ​សម្មាទិដ្ឋិ​ជា​បច្ច័យ​ ​យ៉ាងនេះ​។​
 [​១១៤​]​ ​ម្នាល​គហបតី​ទាំងឡាយ​ ​វិញ្ញូ​បុរស​តែង​ពិចារណា​ឃើញ​ក្នុង​លទ្ធិ​ ​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ ​ដូច្នេះ​ថា​ ​បើ​អំពើ​មាន​ពិតមែន​ ​បុរស​បុគ្គល​ដ៏​ចំរើន​នេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636826600927141724
ទៅកាន់ទំព័រ៖