ព្រះត្រៃបិដក ភាគ ២៣
នឹងទៅកាន់សុគតិសួគ៌ ទេវលោក យ៉ាងនេះ។ បើអំពើមិនមានដោយពិតទេ ពាក្យរបស់សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ឈ្មោះថា ជាពាក្យពិត តែថា បុរសបុគ្គលដ៏ចំរើននេះ អ្នកប្រាជ្ញទាំងឡាយ សរសើរក្នុងបច្ចុប្បន្ននេះថា បុរសបុគ្គលនេះ ជាអ្នកមានសីល ជាសម្មាទិដ្ឋិ ជាកិរិយវាទ។ បើអំពើមានពិតមែន បុរសបុគ្គលដ៏ចំរើននេះ ទទួលយកជ័យជំនះ ក្នុងចំណែកទាំងពីរ គឺអ្នកប្រាជ្ញទាំងឡាយសរសើរ ក្នុងបច្ចុប្បន្ននេះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹងបានទៅកាន់សុគតិសួគ៌ទេវលោក។ អបណ្ណកធម៌ ដែលបុគ្គល ធ្វើឲ្យពេញលេញ សមាទានល្អហើយ ក៏ផ្សាយទៅតាមវាទៈ របស់ខ្លួនដោយចំណែកទាំងពីរ វៀរបង់នូវហេតុជាទីតាំង នៃអកុសល យ៉ាងនេះ។
[១១៥] ម្នាលគហបតីទាំងឡាយ មានសមណព្រាហ្មណ៍ទាំងឡាយពួក១ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ហេតុបច្ច័យនាំឲ្យសត្វទាំងឡាយសៅហ្មង មិនមានឡើយ សត្វទាំងឡាយ រមែងសៅហ្មង ដោយឥតហេតុ ឥតបច្ច័យ ហេតុបច្ច័យ នាំឲ្យសត្វទាំងឡាយបរិសុទ្ធ មិនមានឡើយ សត្វទាំងឡាយ តែងបរិសុទ្ធ ដោយឥតហេតុ ឥតបច្ច័យ កំឡាំងមិនមាន សេចក្តីព្យាយាមមិនមាន កំឡាំងរបស់បុរស ក៏មិនមាន
ID: 636826601189796747
ទៅកាន់ទំព័រ៖