ព្រះត្រៃបិដក ភាគ ២៣

សេចក្តី​សង្វាត​ ​របស់​បុរស​ ​ក៏​មិន​មាន​ ​ពួក​សត្វ​ទាំងអស់​ ​(​មាន​សត្វ​ឱដ្ឋ​ ​គោ​ ​ជាដើម​)​ ​បាណៈ​(​១​)​ ​ទាំងអស់​ ​ភូត​ទាំងអស់​ ​(​មាន​សត្វ​កើត​ក្នុង​ស្រោម​ស៊ុត​ជាដើម​)​ ​ជីវៈ​ ​គឺ​ធញ្ញជាតិ​ ​ជាដើម​ទាំងអស់​ ​ឥតមាន​អំណាច​ ​ឥតមាន​កំឡាំង​ ​ឥតមាន​ព្យាយាម​ ​មានតែ​សេចក្តី​ប្រែប្រួល​ ​ដោយ​និ​យតិ​(​២​)​ ​សង្គតិ​(​៣​)​ ​និង​ភាវៈ​(​៤​)​ ​តាំងនៅ​ក្នុង​អភិ​ជាតិ​ ​ទាំង៦​ ​ទទួល​សុខ​ ​និង​ទុក្ខ​ ​ម្នាល​គហបតី​ទាំងឡាយ​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ពួក​មួយ​ ​មាន​វាទៈ​ជា​សឹកសត្រូវ​ ​ដោយ​ត្រង់​ ​ទៅ​រក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ហើយ​ពោល​ពាក្យ​ ​យ៉ាងនេះ​ថា​ ​ហេតុបច្ច័យ​ ​នាំឲ្យ​សត្វ​ទាំងឡាយ​សៅហ្មង​ ​មាន​មែន​ ​សត្វ​ទាំងឡាយ​ ​តែង​សៅហ្មង​ ​ដោយមាន​ហេតុ​ ​មាន​បច្ច័យ​ ​
​(​១​)​ ​សត្វ​ដែល​មាន​ឥន្ទ្រិយ១​ ​គឺ​រូប​ជី​វិ​ត​ន្ទ្រិយ​ ​បាន​ដល់​អសញ្ញីសត្វ​ ​មាន​ឥន្ទ្រិយ២​ ​គឺ​ ​ចក្ខុន្ទ្រិយ១​ ​សោ​តិ​ន្ទ្រិយ១​ ​បាន​ដល់​រូបព្រហ្ម១៤ជាន់​ ​វៀរលែងតែ​អសញ្ញី​ព្រហ្ម​ចេញ​។​ ​(​២​)​ ​សេចក្តី​ជិតស្និទ្ធ​ ​មិន​បែកធ្លាយ​ ​ដូច​ដុំ​កែវមណី​ ​ដែល​មិន​ប្រេះឆា​ ​ឈ្មោ​ថា​ ​និ​យតិ​។​ ​(​៣​)​ ​ការ​ត្រាច់​រង្គាត់​ទៅ​ ​ក្នុង​អភិ​ជាតិ​ទាំង៦​ ​ឈ្មោះថា​ ​សង្គតិ​។​ ​(​៤​)​ ​ធម្មតា​ដែល​កើតឡើង​ ​ដោយ​ទំនង​ត្រូវ​ៗ​គ្នា​ ​ឈ្មោះថា​ ​ភាវៈ​ ​ដូច​បន្លា​ ​ដែល​ស្រួច​ឯង​ ​ដូច​ផ្លែ​ខ្វិត​ ​ដែល​មាន​សណ្ឋាន​មូល​ ​ដោយខ្លួនឯង​ ​សត្វ​ម្រឹគ​ ​បក្សី​ទាំងពួង​ ​មាន​រូបរាង​វិ​ចិ​ត្រ​ផ្សេង​ៗ​ ​ដោយធម្មតា​ឯង​ ​យ៉ាងណាមិញ​ ​លោក​ទាំងអស់​ ​មាន​សេចក្តី​ប្រែប្រួល​ទៅ​ ​ដូ​ច្នោះ​ៗ​ ​មិន​ត្រូវ​អាស្រ័យហេតុ​បច្ច័យ​ឡើយ​ ​ដូច​បន្លា​ជាដើម​ ​ក៏​យ៉ាងនោះ​ឯង​ ​ឈ្មោះថា​ ​ភាវៈ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636826601711536589
ទៅកាន់ទំព័រ៖