ព្រះត្រៃបិដក ភាគ ២៣
ហេតុបច្ច័យ នាំឲ្យសត្វទាំងឡាយបរិសុទ្ធ មានមែន សត្វទាំងឡាយ តែងបរិសុទ្ធ ដោយមានហេតុ មានបច្ច័យ កំឡាំងក៏មាន ព្យាយាមក៏មាន កំឡាំង របស់បុរស ក៏មាន សេចក្តីសង្វាត របស់បុរស ក៏មាន ពួកសត្វទាំងអស់ បាណៈទាំងអស់ ភូតទាំងអស់ ជីវៈទាំងអស់ មានអំណាច មានកំឡាំង មានព្យាយាម មានសេចក្តីប្រែប្រួល ដោយនិយតិ សង្គតិ និងភាវៈ តាំងនៅក្នុង អភិជាតិ ទាំង៦ ទើបទទួលសុខ និងទុក្ខបាន។ ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយសំគាល់ហេតុនោះ ដូចម្តេច ក្រែងសមណព្រាហ្មណ៍ទាំងនេះ មានវាទៈ ជាសឹកសត្រូវ ដោយត្រង់ ដល់គ្នានឹងគ្នា មិនមែនឬ។ ព្រះករុណាព្រះអង្គ។
[១១៦] ម្នាលគហបតីទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ហេតុបច្ច័យ នាំឲ្យសត្វទាំងឡាយសៅហ្មង មិនមានឡើយ សត្វទាំងឡាយ នឹងសៅហ្មង ដោយឥតហេតុ ឥតបច្ច័យ ហេតុបច្ច័យ នាំឲ្យសត្វទាំងឡាយបរិសុទ្ធ មិនមាន សត្វទាំងឡាយ បរិសុទ្ធ ដោយឥតហេតុ ឥតបច្ច័យ កំឡាំងមិនមាន សេចក្តីព្យាយាមមិនមាន កំឡាំងរបស់បុរសមិនមាន សេចក្តីសង្វាត នៃបុរសមិនមាន សត្វទាំងអស់ បាណៈទាំងអស់ ភូតទាំងអស់
ID: 636826601978181840
ទៅកាន់ទំព័រ៖