ព្រះត្រៃបិដក ភាគ ២៣
ជីវៈទាំងអស់ ឥតមានអំណាច ឥតមានកំឡាំង ឥតមានព្យាយាម មានតែសេចក្តីប្រែប្រួល ដោយនិយតិ សង្គតិ និងភាវៈ តាំងនៅក្នុងអភិជាតិទាំង៦ ទើបទទួលសុខ និងទុក្ខបាន ហេតុនេះ ក៏ប្រាកដ ដល់សមណព្រាហ្មណ៍ទាំងនោះ (សមណព្រាហ្មណ៍ទាំងនោះ) លះបង់កុសលធម៌ ៣នេះគឺ កាយសុចរិត វចីសុចរិត មនោសុចរិត ហើយសមាទាន ប្រព្រឹត្តអកុសលធម៌ ៣នេះគឺ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិតវិញ ដំណើរនោះ ព្រោះហេតុដូចម្តេច ព្រោះថា សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ មិនបានឃើញទោស នៃអកុសលធម៌ទាំងឡាយ ដ៏លាមក សៅហ្មង ទាំងមិនឃើញអានិសង្ស នៃកុសលធម៌ទាំងឡាយ ជាចំណែក នៃសេចក្តីផូរផង់ ក្នុងការចេញចាកកាម។ មួយទៀត បុគ្គលណា មានសេចក្តីយល់ឃើញហេតុ ដែលមានមែនពិតថា ហេតុមិនមាន សេចក្តីយល់ឃើញ របស់បុគ្គលនោះ ឈ្មោះថា មិច្ឆាទិដ្ឋិ។ មួយទៀត បុគ្គលត្រិះរិះនូវហេតុ ដែលមានមែនពិតថា ហេតុមិនមាន សេចក្តីត្រិះរិះ របស់បុគ្គលនោះ ឈ្មោះថា មិច្ឆាសង្កប្បៈ។ មួយទៀត បុគ្គលពោលវាចា ចំពោះហេតុ ដែលមានមែនពិតថា ហេតុមិនមាន វាចារបស់បុគ្គលនោះ ឈ្មោះថា
ID: 636826602208685024
ទៅកាន់ទំព័រ៖