ព្រះត្រៃបិដក ភាគ ២៣

មិច្ឆាវាចា​។​ ​មួយទៀត​ ​បុគ្គល​ណា​ ​ពោល​នូវ​ហេតុ​ ​ដែល​មាន​មែនពិត​ថា​ ​ហេតុ​មិន​មាន​ ​បុគ្គល​នេះ​ ​ឈ្មោះថា​ធ្វើសឹក​សត្រូវ​ ​ចំពោះ​ព្រះអរហន្ត​ ​ដែល​ជាហេតុ​វាទ​។​ ​មួយទៀត​ ​បុគ្គល​ណា​ ​ពន្យល់​អ្នកដទៃ​ ​ឲ្យ​យល់​នូវ​ហេតុ​ ​ដែល​មាន​ពិត​ថា​ ​ហេតុ​មិន​មាន​ ​សេចក្តី​ពន្យល់​ ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​អ​សទ្ធម្ម​សញ្ញ​ត្តិ​ ​ឯ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​លើ​ក​តំ​កើង​ខ្លួនឯង​ ​តិះដៀល​បុគ្គល​ដទៃ​ ​ដោយសារ​ ​អ​សទ្ធម្ម​សញ្ញ​ត្តិ​នោះ​។​ ​ព្រោះហេតុនោះ​ ​បុគ្គល​នោះ​ ​លះបង់​នូវ​ភាវៈ​ជា​អ្នកមានសីល​ល្អ​ ​ក្នុង​កាលមុន​ ​ហើយ​តាំង​ទុក​ ​នូវ​ភាវៈ​ ​ជា​អ្នក​ទ្រុស្តសីល​វិញ​ ​នេះ​ឈ្មោះថា​ ​មិច្ឆាទិដ្ឋិ​ ​មិច្ឆាសង្កប្បៈ​ ​មិច្ឆាវាចា​ ​ជា​សឹកសត្រូវ​ ​នឹង​ព្រះ​អរិយៈ​ទាំងឡាយ​ ​ជា​ ​អ​សទ្ធម្ម​សញ្ញ​ត្តិ​ ​ឈ្មោះថា​ ​លើ​ក​តំ​កើង​ខ្លួនឯង​ ​បង្អាប់​បុគ្គល​ដទៃ​។​ ​អកុសលធម៌​ ​ដ៏​លាមក​ ​ច្រើនប្រការ​ទាំងនេះ​ ​តែង​កើត​ព្រម​ ​ព្រោះ​មិច្ឆាទិដ្ឋិ​ ​ជា​បច្ច័យ​ ​យ៉ាងនេះ​។​
 [​១១៧​]​ ​ម្នាល​គហបតី​ទាំងឡាយ​ ​វិញ្ញូ​បុរស​តែង​ពិចារណា​ឃើញ​ក្នុង​លទ្ធិ​ ​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ ​ដូច្នេះ​ថា​ ​បើ​ហេតុ​មិន​មាន​ទេ​ ​បុរស​បុគ្គល​ដ៏​ចំរើន​នេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​នឹង​ធ្វើខ្លួន​ឲ្យ​មាន​សួស្តី​។​ ​បើ​ហេតុ​មាន​មែន​ ​បុរស​បុគ្គល​ដ៏​ចំរើន​នេះ​ ​លុះ​បែកធ្លាយ
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636826602477310389
ទៅកាន់ទំព័រ៖