ព្រះត្រៃបិដក ភាគ ២៣
រាងកាយ បន្ទាប់អំពីមរណៈទៅ នឹងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក មិនខាន។ មួយទៀត បើហេតុមិនមានដោយពិត ពាក្យរបស់សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ក៏នៅជាពាក្យពិត តែថា បុរសបុគ្គលដ៏ចំរើននេះ អ្នកប្រាជ្ញទាំងឡាយ តិះដៀល ក្នុងបច្ចុប្បន្ននេះថា បុរសបុគ្គលនេះ ជាអ្នកទ្រុស្តសីល ជាមិច្ឆាទិដ្ឋិ ជាអហេតុកវាទ។ បើហេតុមានពិតមែន បុរសបុគ្គលដ៏ចំរើននេះ ទទួលចាញ់ ក្នុងចំណែកទាំងពីរ គឺអ្នកប្រាជ្ញទាំងឡាយ គប្បីតិះដៀល ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹងទៅកើតក្នុងកំណើត តិរច្ឆាន ប្រេត អសុរកាយ នរក មិនខាន។ អបណ្ណកធម៌ ដែលបុគ្គលធ្វើមិនពេញលេញ សមាទានមិនល្អហើយ ក៏ផ្សាយទៅតាមវាទៈ របស់ខ្លួន ដោយចំណែកមួយ វៀរបង់នូវហេតុ ជាទីតាំងនៃកុសល យ៉ាងនេះ។
[១១៨] ម្នាលគហបតីទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ទាំងឡាយណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ហេតុបច្ច័យ នាំឲ្យសត្វសៅហ្មង មានពិតមែន សត្វទាំងឡាយ តែងសៅហ្មង ដោយមានហេតុ មានបច្ច័យ ហេតុបច្ច័យ នាំឲ្យសត្វ
ID: 636826602773307319
ទៅកាន់ទំព័រ៖