ព្រះត្រៃបិដក ភាគ ២៣

នឹង​ចូល​ទៅកាន់​សុគតិ​សួគ៌​ ​ទេវលោក​។​ ​មួយទៀត​ ​បើ​ហេតុ​មិន​មាន​ដោយពិត​ ​ពាក្យ​របស់​សមណព្រាហ្មណ៍​ ​ដ៏​ចំរើន​ទាំងនោះ​ ​ទុកជា​ពាក្យពិត​ ​តែថា​ ​បុរស​បុគ្គល​ដ៏​ចំរើន​នេះ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​សរសើរ​ក្នុង​បច្ចុប្បន្ន​ថា​ ​បុរស​បុគ្គល​នេះ​ ​ជា​អ្នកមានសីល​ ​ជា​សម្មាទិដ្ឋិ​ ​ជាហេតុ​វាទ​។​ ​បើ​ហេតុ​មាន​ពិតមែន​ ​បុរស​បុគ្គល​ដ៏​ចំរើន​នេះ​ ​ទទួល​ជ័យជំនះ​ ​ក្នុង​ចំណែក​ទាំងពីរ​ ​គឺ​អ្នកប្រាជ្ញ​ទាំងឡាយ​សរសើរ​ ​ក្នុង​បច្ចុប្បន្ន​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​នឹង​ចូល​ទៅកាន់​សុគតិ​សួគ៌​ ​ទេវលោក​។​ ​អប​ណ្ណ​ក​ធម៌​នេះ​ ​ដែល​បុគ្គល​ ​ធ្វើឲ្យ​ពេញលេញ​ ​សមាទាន​ល្អ​ហើយ​ ​ក៏​ផ្សាយ​ទៅតាម​វាទៈ​របស់​ខ្លួន​ ​ដោយ​ចំណែក​ទាំងពីរ​ ​វៀរបង់​នូវ​ហេតុ​ជាទី​តាំង​ ​នៃ​អកុសល​ ​យ៉ាងនេះ​។​
 [​១២០​]​ ​ម្នាល​គហបតី​ទាំងឡាយ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​អរូបព្រហ្ម​ ​មិន​មាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ម្នាល​គហបតី​ទាំងឡាយ​ ​សមណព្រាហ្មណ៍​ពួក​មួយ​ ​មាន​វាទៈ​ជា​សឹកសត្រូវ​ ​ដោយ​ត្រង់​ ​ទៅ​រក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ហើយ​ពោល​យ៉ាងនេះ​ថា​ ​អរូបព្រហ្ម​ ​មាន​ ​ដោយ​ប្រការ​ទាំងពួង​។​
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 636826604393770004
ទៅកាន់ទំព័រ៖