ព្រះត្រៃបិដក ភាគ ២៣

ក្រឡេក​មៀងមើល​ភិក្ខុសង្ឃ​ ​ដែល​គង់នៅ​ស្ងៀមស្ងាត់​ ​ហើយក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​ព្រោះ​ព្រះ​គោតម​ដ៏​ចំរើន​ ​បាន​ប្រដៅ​ភិក្ខុសង្ឃ​មាន​ប្រមាណ​ប៉ុណ្ណេះ​ ​ឲ្យ​ប្រតិបត្តិ​ដោយ​ល្អ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយ​ណា​ ​មាន​ហើយ​ក្នុង​អតីតកាល​ ​តើ​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​មាន​ព្រះ​ភាគ​ទាំងឡាយ​នោះ​ ​ប្រដៅ​ភិក្ខុសង្ឃ​ដោយ​ល្អ​ ​អស់​កំណត់​ត្រឹម​ប៉ុណ្ណេះ​ ​ដូចជា​ភិក្ខុសង្ឃ​ ​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ ​ប្រដៅ​ដោយ​ល្អ​ ​ក្នុង​កាល​ឥឡូវនេះ​ដែរ​ឬ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មួយទៀត​ ​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំងឡាយ​ណា​ ​នឹង​មាន​ក្នុង​អនាគតកាល​ ​តើ​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​មាន​ព្រះ​ភាគ​ទាំងឡាយ​នោះ​ ​នឹង​ប្រដៅ​ភិក្ខុសង្ឃ​ដោយ​ល្អ​ ​អស់​កំណត់​ត្រឹម​ប៉ុណ្ណេះ​ ​ដូចជា​ភិក្ខុសង្ឃ​ ​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ ​ប្រដៅ​ដោយ​ល្អ​ ​ក្នុង​កាល​ឥឡូវនេះ​ដែរ​ឬ​។​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636826009159344542
ទៅកាន់ទំព័រ៖