ព្រះត្រៃបិដក ភាគ ២៣

ម្នាល​គហបតី​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់ហេតុ​នោះ​ ​ដូចម្តេច​ ​ក្រែង​សមណព្រាហ្មណ៍​ទាំងនេះ​ ​មាន​វាទៈ​ ​ជា​សឹកសត្រូវ​ ​ដោយ​ត្រង់​ ​ទៅ​រកគ្នា​នឹងគ្នា​ ​មិនមែន​ឬ​។​ ​ព្រះករុណា​ព្រះអង្គ​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​វិញ្ញូ​បុរស​ ​តែង​ពិចារណា​ឃើញ​ក្នុង​លទ្ធិ​ ​របស់​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ដូច្នេះ​ថា​ ​សមណព្រាហ្មណ៍​ដ៏​ចម្រើន​ទាំងឡាយ​ណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​អរូបព្រហ្ម​ ​មិន​មាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ពាក្យ​នេះ​ ​យើង​ក៏​មិនដែល​ឃើញ​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ ​ដ៏​ចំរើន​ណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​អរូបព្រហ្ម​ ​មាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ពាក្យ​នេះ​ ​យើង​ក៏​មិនដែល​ដឹង​ ​ឯ​យើង​ ​កាលបើ​មិនដឹង​ ​មិនឃើញ​ ​គប្បី​កាន់​យក​ដោយ​ចំណែក​មួយ​ ​ហើយ​និយាយ​ថា​ ​ពាក្យ​នេះឯង​ ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​មោឃៈ​ ​ហេតុនេះ​ ​មិន​សមគួរ​ទេ​ ​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងឡាយ​ណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​អរូបព្រហ្ម​ ​មិន​មាន​ ​ដោយ​ប្រការ​ទាំងពួង​ ​បើ​ពាក្យ​របស់​សមណព្រាហ្មណ៍​ ​ដ៏​ចំរើន​ទាំងនោះ​ ​ជា​ពាក្យពិត​ ​ពាក្យ​នុ៎ះ​ ​យក​ជាទី​តាំង​បាន​ប្រាកដ​ ​ទេវតា​ទាំងឡាយ​ណា​ ​មាន​រូប​ ​កើត​ដោយ​ឈានចិត្ត​ ​ពាក្យ​នេះ​ ​(​មិន​ខុស​)​ ​ការ​ទៅ​កើត​ក្នុង​រូបព្រហ្ម​នោះ​ ​នឹង​មានដល់​យើង​ ​មួយទៀត​ ​សមណព្រាហ្មណ៍​ ​ដ៏​ចំរើន​ទាំងឡាយ​ណា​ ​មាន​វាទៈ​យ៉ាងនេះ
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636826604638574006
ទៅកាន់ទំព័រ៖