ព្រះត្រៃបិដក ភាគ ២៣
មានទិដ្ឋិយ៉ាងនេះថា អរូបព្រហ្ម មាន ដោយប្រការទាំងពួង បើពាក្យរបស់សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ជាពាក្យពិត ពាក្យនុ៎ះ យកជាទីតាំងបានប្រាកដ ទេវតាទាំងឡាយណា ដែលឥតរូប កើតដោយសញ្ញា ពាក្យនោះ (មិនខុស) ការទៅកើត ក្នុងអរូបព្រហ្មនោះ នឹងមានដល់យើង ការកាន់យកដម្បង ការកាន់យកគ្រឿងសស្ត្រា ការឈ្លោះទាស់ទែងគ្នា ការពោលជជែកគ្នា ការប្រកាន់ថាឯងអញ ការពោលញុះញង់ ការពោលពាក្យកុហក ដែលប្រាកដឡើង ព្រោះមានរូបជាអធិករណ៍ ក៏ឯអធិករណ៍នុ៎ះ មិនមានក្នុងរូបព្រហ្ម ដោយប្រការទាំងពួង។ វិញ្ញូបុរសនោះ លុះពិចារណាឃើញ ដូច្នេះហើយ ក៏ប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់នូវរូបនោះ។
[១២១] ម្នាលគហបតីទាំងឡាយ មានសមណព្រាហ្មណ៍ទាំងឡាយពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ការរលត់នៃភព ដោយប្រការទាំងពួង មិនមានឡើយ។ ម្នាលគហបតីទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយពួកមួយ មានវាទៈជាសឹកសត្រូវ ដោយត្រង់ ទៅរកសមណព្រាហ្មណ៍ទាំងនោះ ហើយពោលថា ការរលត់នៃភព ដោយប្រការទាំងពួង មាន។ ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច ក្រែងសមណព្រាហ្មណ៍ទាំងឡាយនេះ មានវាទៈ
ID: 636826604949981817
ទៅកាន់ទំព័រ៖