ព្រះត្រៃបិដក ភាគ ២៣
ជាសឹកសត្រូវ ដោយត្រង់ ទៅរកគ្នានឹងគ្នា មិនមែនឬ។ ព្រះករុណាព្រះអង្គ។ ម្នាលគហបតីទាំងឡាយ វិញ្ញូបុរស តែងពិចារណាឃើញក្នុងលទ្ធិ របស់ពួកសមណព្រាហ្មណ៍ទាំងនោះ ដូច្នេះថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ការរលត់ទៅនៃភព ដោយប្រការទាំងពួង មិនមានឡើយ ហេតុនេះ យើងមិនដែលឃើញទេ សមណព្រាហ្មណ៍ទាំងឡាយ ដ៏ចំរើនណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ការរលត់ទៅនៃភព ដោយប្រការទាំងពួង មាន ហេតុនេះ យើងមិនដឹង កាលបើយើងមិនដឹង មិនឃើញ គប្បីកាន់យកដោយចំណែកមួយ ហើយនិយាយថា ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាមោឃៈ ដូច្នេះ ពាក្យនេះ មិនសមគួរទេ សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ការរលត់នៃភព ដោយប្រការទាំងពួង មិនមាន បើពាក្យរបស់សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាពាក្យពិត ហេតុនេះ យកជាទីតាំងបានប្រាកដ ទេវតាទាំងឡាយណា ដែលឥតរូប កើតដោយអរូបជ្ឈានសញ្ញា ពាក្យនោះមិនខុស ការកើតក្នុងអរូបព្រហ្មនោះ នឹងមានដល់យើង មួយទៀត សមណព្រាហ្មណ៍ដ៏ចំរើនទាំងឡាយណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ការរលត់នៃភព ដោយប្រការទាំងពួង មាន បើពាក្យរបស់សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជា
ID: 636826605203646326
ទៅកាន់ទំព័រ៖