ព្រះត្រៃបិដក ភាគ ២៣

បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ប្រកប​ព្យា​យា​មរឿយៗ​ ​ដុត​កំ​ដៅ​ខ្លួនឯង​ ​ឈ្មោះ​ ​អ​ត្ត​ន្ត​បៈ​ ​១​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ប្រកប​ព្យា​យា​មរឿយៗ​ ​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​ឈ្មោះ​ ​បរន្តបៈ​ ​១​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ប្រកប​ព្យា​យា​មរឿយៗ​ ​ដុត​កំ​ដៅ​ខ្លួនឯង​ ​ឈ្មោះ​អ​ត្ត​ន្ត​បៈ​ផង​ ​ជា​អ្នក​ប្រកប​ព្យា​យា​មរឿយៗ​ ​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​ឈ្មោះ​ ​បរន្តបៈ​ផង១​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ប្រកប​ព្យា​យា​មរឿយៗ​ ​មិន​ដុត​កំ​ដៅ​ខ្លួនឯង​ ​ឈ្មោះ​ ​នេ​វត្តន្តបៈ​ផង​ ​ជា​អ្នក​ប្រកប​ព្យា​យា​មរឿយៗ​ ​មិន​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​ឈ្មោះ​ ​នប​រន្ត​បៈ​ផង១​ ​អន​ត្ត​ន្តប​បុគ្គល​ ​និង​អ​បរ​ន្តប​បុគ្គល​នោះ​ ​ជា​អ្នក​លែង​មាន​សេចក្តី​ស្រេកឃ្លាន​ ​មានទុក្ខ​រំលត់​ ​មាន​ត្រជាក់​កើត​ហើយ​ ​មាន​ប្រក្រតី​ទទួល​សុខ​ ​មានខ្លួន​ដូចជា​ព្រហ្ម​ ​នៅក្នុង​បច្ចុប្បន្ន​នេះ​។​
 [​១២៣​]​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បុគ្គល​ប្រកប​ព្យា​យា​មរឿយៗ​ ​ដុត​កំ​ដៅ​ខ្លួនឯង​ ​ឈ្មោះ​ ​អ​ត្ត​ន្ត​បៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ប្រព្រឹត្ត​អាក្រាត​ ​
ថយ | ទំព័រទី ២០៤ | បន្ទាប់
ID: 636826605773818938
ទៅកាន់ទំព័រ៖