ព្រះត្រៃបិដក ភាគ ២៣
អត្តន្តបៈផង ជាអ្នកប្រកបព្យាយាមរឿយៗ ដុតកំដៅបុគ្គលដទៃ ហៅថា បរន្តបៈផង។ ម្នាលគហបតីទាំងឡាយ បុគ្គលប្រកបព្យាយាមរឿយៗ មិនដុតកំដៅខ្លួនឯង ហៅថា នេវត្តន្តបៈផង ជាអ្នកប្រកបព្យាយាមរឿយៗ មិនដុតកំដៅបុគ្គលដទៃ ហៅថា នបរន្តបៈផង តើដូចម្តេច អនត្តន្តបៈ និងអបរន្តបបុគ្គលនោះ លែងមានសេចក្តីស្រេកឃ្លាន មានទុក្ខរំលត់ហើយ មានត្រជាក់កើតហើយ មានប្រក្រតីទទួលសេចក្តីសុខ មានខ្លួនដូចជាព្រហ្ម នៅក្នុងបច្ចុប្បន្ននេះ។ ម្នាលគហបតីទាំងឡាយ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ កើតឡើងក្នុងលោកនេះ។បេ។ ព្រះតថាគតនោះ លះបង់នីវរណធម៌ ទាំង៥នេះ ដែលជាឧបក្កិលេស ក្នុងហឫទ័យ ជាធម៌ធ្វើបញ្ញាឲ្យថយកំឡាំង មានហឫទ័យស្ងាត់ ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ក៏ចូលបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ជាអារម្មណ៍ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈហើយ ក៏បានដល់ទុតិយជ្ឈាន ដែលមានក្នុងខ្លួនជាទីជ្រះថ្លា មានភាវៈ ជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ និងវិចារៈទេ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិប៉ុណ្ណោះ ព្រោះប្រាសចាកបីតិ។បេ។ បានដល់តតិយជ្ឈាន ព្រោះលះបង់សេចក្តីសុខផង។បេ។
ID: 636826606263906970
ទៅកាន់ទំព័រ៖