ព្រះត្រៃបិដក ភាគ ២៣
ក៏បានដល់ចតុត្ថជ្ឈាន។ ព្រះតថាគតនោះ កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ទៅតាមអារម្មណ៍យ៉ាងនេះ ហើយក៏បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ។ ព្រះតថាគតនោះ រលឹកជាតិ ដែលបានអាស្រ័យនៅមកពីមុន ជាអនេកជាតិ រលឹកជាតិបានដូចម្តេច គឺរលឹកបាន១ជាតិ ២ជាតិ។បេ។ រលឹកតាមជាតិ ដែលអាស្រ័យនៅមកពីមុនបានច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេសយ៉ាងនេះ។ ព្រះតថាគតនោះ កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ទៅតាមអារម្មណ៍យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីចុតូបបាតញ្ញាណ នៃសត្វទាំងឡាយ។ ព្រះតថាគតនោះ មានចក្ខុដូចជាទិព្វ បរិសុទ្ធ ជាងចក្ខុរបស់មនុស្សសាម័ញ្ញ បានឃើញសត្វទាំងឡាយ ដែលចុតិ និងបដិសន្ធិ ទាបថោក និងឧត្តម មានសណ្ឋានល្អ
ID: 636826606552823495
ទៅកាន់ទំព័រ៖