ព្រះត្រៃបិដក ភាគ ២៣
និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ។បេ។ ក៏ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម។ ព្រះតថាគតនោះ កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មង មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ ព្រះតថាគតនោះ ដឹងប្រាកដតាមពិតថា នេះជាទុក្ខ។បេ។ ដឹងប្រាកដតាមពិតថា នេះជាបដិបទា ដំណើរទៅដើម្បីរលត់អាសវៈ។ កាលដែលព្រះតថាគតនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតចាកកាមាសវៈផង ចិត្តក៏ផុតចាកភវាសវៈផង ចិត្តក៏ផុតចាកអវិជ្ជាសវៈផង ញាណ ក៏កើតឡើងប្រាកដថា ចិត្តផុតស្រឡះហើយ ព្រះតថាគត ក៏ដឹងដូច្នេះថា ជាតិអស់ហើយ មគ្គព្រហ្មចរិយធម៌ បាននៅរួចហើយ កិច្ចដែលគួរធ្វើ ក៏បានធ្វើរួចហើយ កិច្ចដទៃក្រៅពីនេះ មិនមានឡើយ ម្នាលគហបតីទាំងឡាយ បុគ្គលនេះ ហៅថា ជាអ្នកប្រកបរឿយៗនូវព្យាយាម មិនដុតកំដៅខ្លួនឯង ហៅថា នេវត្តន្តបៈផង ជាអ្នកប្រកបរឿយៗ
ID: 636826606798867568
ទៅកាន់ទំព័រ៖