ព្រះត្រៃបិដក ភាគ ២៣

នូវ​ព្យាយាម​ ​មិន​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​ហៅថា​ ​នប​រន្ត​បៈ​ផង​ ​អន​ត្ត​ន្តប​បុគ្គល​ ​និង​អ​បរ​ន្តប​បុគ្គល​នោះ​ ​លែង​មាន​សេចក្តី​ស្រេកឃ្លាន​ ​មានទុក្ខ​រលត់​ហើយ​ ​មាន​ត្រជាក់​កើត​ហើយ​ ​មាន​ប្រក្រតី​ទទួល​នូវ​សុខ​ ​មានខ្លួន​ដូចជា​ព្រហ្ម​ក្នុង​បច្ចុប្បន្ន​។​
 [​១២៤​]​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​យ៉ាងនេះ​ហើយ​ ​ពួក​ព្រាហ្មណ​គហបតី​ ​អ្នកស្រុក​សាលា​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះ​គោតម​ដ៏​ចំរើន​ប្រកាស​ហើយ​ ​ដោយ​អនេកបរិយាយ​នេះឯង​ ​(​ភ្លឺច្បាស់​ណាស់​)​ ​ដូច​បុគ្គល​ផ្ងារ​របស់​ដែលគេ​ផ្កាប់​ ​ឬដូច​បុគ្គល​បើក​បង្ហាញ​របស់​ ​ដែល​កំបាំង​ ​ពុំ​នោះ​ ​ដូច​គេ​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេងទិស​ ​ពុំ​នោះ​សោត​ ​ដូចជា​គេ​ទ្រោល​ប្រទីប​បំភ្លឺ​ ​ក្នុង​ទី​ងងឹត​ ​ឲ្យ​មនុស្ស​ដែល​មាន​ភ្នែកភ្លឺ​ ​មើលឃើញ​រូប​ទាំងឡាយ​បាន​ ​យើងខ្ញុំ​ទាំងឡាយ​នេះ​ ​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636826607057692372
ទៅកាន់ទំព័រ៖