ព្រះត្រៃបិដក ភាគ ២៣

វៀរចាក​ការ​ទទួល​ស្រូវ​ស្រស់​ ​វៀរចាក​ការ​ទទួល​សាច់ឆៅ​ ​វៀរចាក​ការ​ទទួល​ស្ត្រី​ ​និង​ក្មេង​ស្ត្រី​ ​វៀរចាក​ការ​ទទួល​ខ្ញុំស្រី​ ​និង​ខ្ញុំប្រុស​ ​វៀរចាក​ការ​ទទួល​ពពែ​ ​និង​ចៀម​ ​វៀរចាក​ការ​ទទួល​មាន់​ ​និង​ជ្រូក​ ​វៀរចាក​ការ​ទទួល​ដំរី​ ​គោ​ ​សេះឈ្មោល​ ​និង​សេះញី​ ​វៀរចាក​ការ​ទទួល​ស្រែ​ ​និង​ចំការ​ ​វៀរចាក​ការ​ប្រកប​ក្នុង​កិច្ច​ជា​ទូត​ ​និង​ការ​នាំ​សំបុត្រទៅមក​ ​វៀរចាក​ការលក់ដូរ​ ​វៀរចាក​ការ​បោក​ដោយ​ជញ្ជីង​ ​ឆបោក​ដោយ​ភាជន៍មាស​ ​ទាំង​ឆបោក​ដោយ​រង្វាស់​រង្វាល់​ ​វៀរចាក​ការ​សើរើ​(​១​)​ ​បញ្ឆោត​បន្លំ​ ​កោងកាច​ ​វៀរចាក​ការ​កាប់សម្លាប់​ ​ចង​បំភាន់​ ​ប្លន់​ ​កំហែង​។​ ​បុគ្គល​នោះ​ជា​អ្នក​សន្តោស​ដោយ​ចីវរ​សម្រាប់​រក្សា​កាយ​ ​ដោយ​បិណ្ឌបាត​ ​សម្រាប់​រក្សា​ផ្ទៃ​ ​ត្រាច់​ទៅ​ក្នុង​ទី​ណាៗ​ ​ក៏​កាន់​យក​ ​(​ត្រឹមតែ​គ្រឿងបរិក្ខារ​)​ ​ប៉ុណ្ណោះ​ទៅ​។​ ​សត្វ​បក្សី​ហើរ​ទៅ​ក្នុង​ទី​ណាៗ​ ​ក៏​ទៅ​ត្រឹមតែ​ស្លាប​របស់​ខ្លួន​ប៉ុណ្ណោះ​ ​យ៉ាងណាមិញ​ ​ភិក្ខុ​ជា​អ្នក​សន្តោស​ដោយ​
​(​១​)​ ​ចូរ​មើលក្នុង​ចូឡ​ហត្ថិ​បទោ​បម​សូត្រ​ឯណោះ​ចុះ​។​
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636826014223434192
ទៅកាន់ទំព័រ៖