ព្រះត្រៃបិដក ភាគ ២៣

ភិក្ខុ​វគ្គ​
​ចូឡ​រាហុ​លោ​វាទ​សូត្រ​ ​ទី១​


 [​១២៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ព្រះ​រាហុល​មាន​អាយុ​ ​គង់នៅ​ក្នុង​អម្ពល​ដ្ឋិ​កា​វ័ន​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចេញ​ចាក​ផល​សមាបត្តិ​ ​ក្នុង​វេលា​សាយណ្ហសម័យ​ ​ហើយ​ទ្រង់​ពុទ្ធដំណើរ​ចូល​ទៅ​ ​ឯ​អម្ពល​ដ្ឋិ​កា​វ័ន​ ​សំដៅ​ទៅត្រង់​កន្លែង​ ​ដែល​ព្រះ​រាហុល​មាន​អាយុ​នៅ​។​ ​ព្រះ​រាហុល​មាន​អាយុ​ ​ក៏បាន​ឃើញ​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​រៀបចំ​អាសនៈ​ ​និង​ទឹក​សម្រាប់​លាង​ព្រះបាទ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែល​ព្រះ​រាហុល​ក្រាល​បំរុង​ទុក​ ​លុះ​គង់​ហើយ​ ​ទើប​លាង​ព្រះ​បាទា​។​ ​ចំណែកខាង​ព្រះ​រាហុល​មាន​អាយុ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ដាក់​អង្គ​ ​គង់​ក្នុង​ទីសម​គួរ​។​
 [​១២៦​]​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទុក​ទឹក​ឲ្យ​សល់​បន្តិច​ ​ក្នុង​ផ្តិល​ទឹក​ ​ហើយ​ទ្រង់​ត្រាស់​សួរ​ព្រះ​រាហុល​មាន​អាយុ​ថា
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636826607746291757
ទៅកាន់ទំព័រ៖