ព្រះត្រៃបិដក ភាគ ២៣
ម្នាលរាហុល អ្នកបានឃើញទឹកសល់បន្តិច ដែលតថាគត ដាក់ក្នុងផ្តិលទឹកនេះឬទេ។ ព្រះរាហុលក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ (ឃើញ)។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលរាហុល សមណធម៌របស់ពួកភិក្ខុ ដែលមិនមានសេចក្តីអៀនខ្មាស ក្នុងសម្បជានមុសាវាទ ដូចជាទឹក ដែលមានប្រមាណតិច យ៉ាងនេះឯង។ បន្ទាប់អំពីនោះ ព្រះមានព្រះភាគ ទ្រង់ចាក់ទឹក ដែលសល់បន្តិចនោះចោល ហើយសួរបញ្ជាក់ទៅនឹងព្រះរាហុលមានអាយុថា ម្នាលរាហុល អ្នកបានឃើញទឹកសល់បន្តិច ដែលតថាគត ចាក់ចោលហើយនេះឬទេ។ ព្រះករុណាព្រះអង្គ (ឃើញ)។ ម្នាលរាហុល សមណធម៌របស់ពួកភិក្ខុ ដែលមិនមានសេចក្តីអៀនខ្មាស ក្នុងសម្បជានមុសាវាទ ដូចជាទឹក ដែលតថាគត ចាក់ចោលហើយយ៉ាងនេះឯង។ ទើបព្រះមានព្រះភាគ ទ្រង់ផ្កាប់ផ្តិលទឹកនោះ ហើយត្រាស់សួរបញ្ជាក់ ទៅនឹងព្រះរាហុលមានអាយុថា ម្នាលរាហុល អ្នកបានឃើញផ្តិលទឹក ដែលតថាគតផ្កាប់ហើយនេះឬទេ។ ព្រះករុណា ព្រះអង្គ ឃើញ។ ម្នាលរាហុល សមណធម៌របស់ពួកភិក្ខុ ដែលមិនមានសេចក្តីអៀនខ្មាស ក្នុងសម្បជានមុសាវាទ ដូចផ្តិលទឹក ដែលតថាគតផ្កាប់យ៉ាងនេះឯង។ តអំពីនោះមកទៀត ព្រះមានព្រះភាគ ទ្រង់ផ្ងារផ្តិលទឹកនោះ ហើយ
ID: 636826607985865460
ទៅកាន់ទំព័រ៖