ព្រះត្រៃបិដក ភាគ ២៣
តែងធ្វើការដោយជើងមុខខ្លះ ធ្វើការដោយជើងក្រោយខ្លះ ធ្វើការដោយកាយខាងមុខខ្លះ ធ្វើការដោយកាយខាងក្រោយខ្លះ ធ្វើការដោយក្បាលខ្លះ ធ្វើការដោយស្លឹកត្រចៀកខ្លះ ធ្វើការដោយភ្លុកខ្លះ ធ្វើការដោយកន្ទុយខ្លះ រក្សាទុកតែប្រមោយប៉ុណ្ណោះ ដំរីរបស់ស្តេច (នេះ) ឈ្មោះថា មិនទាន់ប្រថុយជីវិតនៅឡើយ។ ម្នាលរាហុល កាលដែលដំរីរបស់ស្តេច មានភ្លុកងទន្ទាំ មានរូបសមរម្យ គួរជាព្រះទីនាំង ជាសត្វធ្លាប់ចុះសង្គ្រាម ទោះបីចូលទៅកាន់សង្គ្រាម តែងធ្វើការដោយជើងមុខខ្លះ ធ្វើការដោយជើងក្រោយខ្លះ។បេ។ ធ្វើការដោយកន្ទុយខ្លះ ធ្វើការដោយប្រមោយខ្លះ។ ហ្មដំរី មានសេចក្តីត្រិះរិះក្នុងដំណើរនោះ យ៉ាងនេះថា ដំរីរបស់ស្តេចនេះឯង មានភ្លុកងទន្ទាំ មានរូបសមរម្យ គួរជាព្រះទីនាំង ជាសត្វធ្លាប់ចុះសង្គ្រាម ទោះបីចូលកាន់សង្គ្រាម តែងធ្វើការដោយជើងមុខខ្លះ ធ្វើការដោយជើងក្រោយខ្លះ ធ្វើការដោយកាយខាងមុខខ្លះ ធ្វើការដោយកាយខាងក្រោយខ្លះ ធ្វើការដោយក្បាលខ្លះ ធ្វើការដោយស្លឹកត្រចៀកខ្លះ
ID: 636826608520386033
ទៅកាន់ទំព័រ៖