ព្រះត្រៃបិដក ភាគ ២៣

 [​១២៩​]​ ​ម្នាល​រាហុល​ ​បើ​អ្នក​ចង់​ធ្វើអំពើ​ណាមួយ​ ​ដោយ​កាយ​ ​អ្នក​ត្រូវ​ពិចារណាមើល​ ​នូវ​កាយ​កម្ម​នោះ​សិន​ថា​ ​អាត្មាអញ​ ​ចង់​ធ្វើអំពើ​ណា​ដោយ​កាយ​ ​តើ​កាយ​កម្ម​របស់​អាត្មាអញ​នេះឯង​ ​ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​ខ្លួន​ផង​ ​ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​បុគ្គល​ទាំងពីរ​ចំណែក​ ​គឺ​ខ្លួនឯង​ ​និង​អ្នកដទៃ​ផង​ ​កាយ​កម្ម​នេះ​ ​ជាអកុសល​ ​ចំរើន​តែ​ខាង​សេចក្តី​ទុក្ខ​ ​មានផល​ជា​ទុក្ខ​ ​ឬ​ហ្ន៎​។​ ​ម្នាល​រាហុល​ ​បើ​អ្នក​ពិចារណាមើល​ទៅ​ ​ដឹង​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​ចង់​ធ្វើអំពើ​ណា​ដោយ​កាយ​ ​កាយ​កម្ម​របស់​អាត្មាអញ​នេះ​ ​ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​ខ្លួន​ផង​ ​ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​បុគ្គល​ទាំងពីរ​ចំណែក​ផង​ ​កាយ​កម្ម​នេះ​ ​ជាអកុសល​ ​ចំរើន​តែ​ខាង​សេចក្តី​ទុក្ខ​ ​មានផល​ជា​ទុក្ខ​ ​ម្នាល​រាហុល​ ​អ្នក​មិន​ត្រូវ​ធ្វើអំពើ​ដោយ​កាយ​ ​ដែល​មាន​ទំនង​យ៉ាងនេះ​ ​ដោយ​ដាច់ខាត​។​ ​ម្នាល​រាហុល​ ​ប្រសិនបើ​អ្នក​បាន​ពិចារណាមើល​ទៅ​ ​ដឹង​យ៉ាងនេះ​វិញ​ថា​ ​អាត្មាអញ​ ​ចង់​ធ្វើអំពើ​ណា​ដោយ​កាយ​ ​កាយ​កម្ម​របស់​អាត្មាអញ​នេះ​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​ខ្លួន​ផង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636826609055416635
ទៅកាន់ទំព័រ៖