ព្រះត្រៃបិដក ភាគ ២៣

ទៅ​ ​ដើម្បី​បៀតបៀន​ខ្លួន​ផង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ទាំងពីរ​ចំណែក​ផង​ ​កាយ​កម្ម​នេះ​ ​ជាកុសល​ ​ចំរើន​តែ​ខាង​សេចក្តី​សុខ​ ​មានផល​ជា​សុខ​ ​ម្នាល​រាហុល​ ​អ្នក​ត្រូវ​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​កាយ​កម្ម​ ​ដែល​មាន​ទំនង​ ​យ៉ាងនេះ​ចុះ​។​ ​ម្នាល​រាហុល​ ​បើ​អ្នក​បាន​ធ្វើអំពើ​ដោយ​កាយ​រួចហើយ​ ​អ្នក​ត្រូវ​ពិចារណាមើល​កាយ​កម្ម​នោះ​ថា​ ​អាត្មាអញ​ ​បាន​ធ្វើអំពើ​ណា​ដោយ​កាយ​ ​តើ​កាយ​កម្ម​របស់​អាត្មាអញ​នេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ខ្លួន​ផង​ ​ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ទាំងពីរ​ចំណែក​ផង​ ​កាយ​កម្ម​នេះ​ ​ជាអកុសល​ ​ចំរើន​តែ​ខាង​សេចក្តី​ទុក្ខ​ ​មានផល​ជា​ទុក្ខ​ ​ឬ​ហ្ន៎​។​ ​ម្នាល​រាហុល​ ​ប្រសិនបើ​អ្នក​ ​បាន​ពិចារណាមើល​ទៅ​ ​ដឹង​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​បាន​ធ្វើ​កាយ​កម្ម​ណា​ ​កាយ​កម្ម​របស់​អាត្មាអញ​នេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ខ្លួន​ផង​
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636826609556745309
ទៅកាន់ទំព័រ៖