ព្រះត្រៃបិដក ភាគ ២៣

ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ទាំងពីរ​ចំណែក​ផង​ ​កាយ​កម្ម​នេះ​ ​ជាអកុសល​ ​ចំរើន​តែ​ខាង​សេចក្តី​ទុក្ខ​ ​មានផល​ជា​ទុក្ខ​ ​ម្នាល​រាហុល​ ​អ្នក​ត្រូវ​សំដែង​បើក​ ​បង្ហើប​ប្រាប់​នូវ​កាយ​កម្ម​ ​ដែល​មាន​ទំនង​យ៉ាងនេះ​ ​ចំពោះ​គ្រូ​ ​ឬ​ចំពោះ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ជា​អ្នកប្រាជ្ញ​ ​លុះ​អ្នក​សំដែង​ ​បើក​បង្ហើប​ប្រាប់​រួចហើយ​ ​អ្នក​គប្បី​ដល់​នូវ​ការ​សង្រួម​តទៅ​។​ ​ម្នាល​រាហុល​ ​ប្រសិនបើ​អ្នក​បាន​ពិចារណាមើល​ទៅ​ ​ដឹង​យ៉ាងនេះ​វិញ​ថា​ ​អាត្មាអញ​ ​បាន​ធ្វើអំពើ​ណា​ដោយ​កាយ​ ​កាយ​កម្ម​របស់​អាត្មាអញ​នេះ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ខ្លួន​ផង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ទាំងពីរ​ចំណែក​ផង​ ​កាយ​កម្ម​នេះ​ ​ជាកុសល​ ​ចំរើន​តែ​ខាង​សេចក្តី​សុខ​ ​មានផល​ជា​សុខ​ ​ម្នាល​រាហុល​ ​អ្នក​ត្រូវ​ខំ​សិក្សា​ទាំងយប់​ ​ទាំង​ថ្ងៃ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាកុសល​ ​ហើយ​នៅ​ដោយ​បីតិ​ ​និង​បាមោជ្ជៈ​នោះ​ឯង​។​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636826609787548510
ទៅកាន់ទំព័រ៖