ព្រះត្រៃបិដក ភាគ ២៣
ចីវរសម្រាប់រក្សាកាយ ដោយបិណ្ឌបាតសម្រាប់រក្សាផ្ទៃ ត្រាច់ទៅក្នុងទីណាៗ ក៏កាន់យក (ត្រឹមតែគ្រឿងបរិក្ខារ) ប៉ុណ្ណោះទៅ ក៏យ៉ាងនោះដែរ។ ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះ ហើយបានទទួលនូវសេចក្តីសុខ ដែលមិនមានទោសក្នុងសន្តាន។ ភិក្ខុនោះ ឃើញរូបដោយភ្នែក ក៏មិនកួចកាន់និមិត្ត មិនកួចកាន់អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីជាប់តាមបុគ្គល ដែលមិនសង្រួមនូវចក្ខុន្ទ្រិយ ព្រោះហេតុមិនសង្រួមចក្ខុន្ទ្រិយណា លោកក៏ប្រតិបត្តិ ដើម្បីសង្រួមចក្ខុន្ទ្រិយនោះ រក្សាចក្ខុន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងចក្ខុន្ទ្រិយ ឮសំឡេងដោយត្រចៀក... ធុំក្លិនដោយច្រមុះ... ទទួលរសដោយអណ្តាត... ពាល់ត្រូវសម្ផ័ស្សដោយកាយ ... ដឹងធម្មារម្មណ៍ដោយចិត្ត ក៏មិនកួចកាន់និមិត្ត ទាំងមិនកួចកាន់អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីជាប់តាមនូវបុគ្គលនុ៎ះ ដែលមិនសង្រួមមនិន្ទ្រិយ ព្រោះហេតុមិនសង្រួមមនិន្ទ្រិយណា លោកក៏ប្រតិបត្តិ ដើម្បីសង្រួមមនិន្ទ្រិយនោះ រក្សាមនិន្ទ្រិយ ដល់នូវសេចក្តីសង្រួមក្នុងមនិន្ទ្រិយ។ ភិក្ខុនោះ ប្រកបដោយឥន្ទ្រិយសំវរៈដ៏ប្រសើរនេះ
ID: 636826014551152936
ទៅកាន់ទំព័រ៖