ព្រះត្រៃបិដក ភាគ ២៣
[១៣០] ម្នាលរាហុល បើអ្នកចង់ធ្វើអំពើណាមួយ ដោយវាចា អ្នកត្រូវពិចារណា នូវវចីកម្មនោះសិនថា អាត្មាអញ ចង់ធ្វើអំពើណាដោយវាចា តើវចីកម្មរបស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែក គឺខ្លួនឯង និងបុគ្គលដទៃផង វចីកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ ចង់ធ្វើអំពើណាដោយវាចា វចីកម្ម របស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង វចីកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាលរាហុល អ្នកមិនត្រូវធ្វើអំពើដោយវាចា ដែលមានទំនងយ៉ាងនេះ ដោយដាច់ខាត។ ម្នាលរាហុល ប្រសិនបើជា អ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះវិញថា អាត្មាអញ ចង់ធ្វើអំពើណាដោយវាចា វចីកម្ម របស់អាត្មាអញនេះ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង
ID: 636826610021301880
ទៅកាន់ទំព័រ៖