ព្រះត្រៃបិដក ភាគ ២៣
ខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង មនោកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាលរាហុល អ្នកមិនត្រូវធ្វើអំពើដោយចិត្ត ដែលមានទំនងយ៉ាងនេះ ដោយដាច់ខាត។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះវិញថា អាត្មាអញ ចង់ធ្វើអំពើណាដោយចិត្ត មនោកម្មរបស់អាត្មាអញនេះ មិនប្រព្រឹត្តទៅដើម្បីបៀតបៀនខ្លួនផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង មនោកម្មនេះ ជាកុសល ចំរើនតែខាងសេចក្តីសុខ មានផលជាសុខ ម្នាលរាហុល អ្នកត្រូវធ្វើអំពើ ដែលមានទំនងយ៉ាងនេះចុះ។ ម្នាលរាហុល បើអ្នកកំពុងធ្វើអំពើណាដោយចិត្ត អ្នកត្រូវពិចារណាមើល នូវមនោកម្មនោះថា អាត្មាអញ កំពុងធ្វើអំពើណាដោយចិត្ត តើមនោកម្ម របស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង មនោកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។
ID: 636826611081522522
ទៅកាន់ទំព័រ៖