ព្រះត្រៃបិដក ភាគ ២៣
ម្នាលរាហុល បើអ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ កំពុងធ្វើអំពើណាដោយចិត្ត មនោកម្ម របស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង មនោកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាលរាហុល អ្នកត្រូវលះបង់មនោកម្ម ដែលមានទំនងយ៉ាងនេះចេញ។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះវិញថា អាត្មាអញ កំពុងធ្វើអំពើណាដោយចិត្ត មនោកម្ម របស់អាត្មាអញនេះ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង មនោកម្មនេះ ជាកុសល ចំរើនតែខាងសេចក្តីសុខ មានផលជាសុខ ម្នាលរាហុល អ្នកត្រូវធ្វើនូវមនោកម្ម ដែលមានទំនងយ៉ាងនេះ ឲ្យរឿយៗទៅចុះ។ ម្នាលរាហុល បើអ្នកបានធ្វើអំពើដោយចិត្តរួចហើយ អ្នកត្រូវពិចារណាមើល នូវមនោកម្មនោះឯងថា អាត្មាអញ បានធ្វើនូវអំពើណា ដោយចិត្តហើយ តើមនោកម្ម របស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្ត
ID: 636826611292274576
ទៅកាន់ទំព័រ៖