ព្រះត្រៃបិដក ភាគ ២៣
ទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង មនោកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល បើអ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ បានធ្វើអំពើណា ដោយចិត្តហើយ មនោកម្ម របស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង មនោកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាលរាហុល អ្នកត្រូវធុញទ្រាន់ នឿយណាយ ខ្ពើមរអើម ចំពោះមនោកម្ម ដែលមានទំនងយ៉ាងនេះ លុះអ្នកធុញទ្រាន់ នឿយណាយ ខ្ពើមរអើមហើយ ត្រូវដល់នូវការសង្រួមតទៅ។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណាមើលទៅ ដឹងយ៉ាងនេះវិញថា អាត្មាអញ បានធ្វើនូវអំពើណាដោយចិត្តហើយ មនោកម្ម របស់អាត្មាអញនេះ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំងពីរចំណែកផង មនោកម្មនេះ ជាកុសល ចំរើនតែខាងសេចក្តីសុខ មានផលជាសុខ ម្នាលរាហុល អ្នកត្រូវខំសិក្សាទាំងយប់ ទាំងថ្ងៃ ក្នុងធម៌ជាកុសលទាំងឡាយ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះចុះ។
ID: 636826611537198585
ទៅកាន់ទំព័រ៖