ព្រះត្រៃបិដក ភាគ ២៣

តែង​ពិចារណា​ ​ត្រិះរិះ​មើល​សព្វគ្រប់​ ​យ៉ាងនេះ​ហើយ​ ​ទើប​ជម្រះកាយ​កម្ម​ ​ពិចារណា​ ​ត្រិះរិះ​មើល​សព្វគ្រប់​ហើយ​ ​ទើប​ជម្រះ​វចីកម្ម​ ​ពិចារណា​ ​ត្រិះរិះ​មើល​សព្វគ្រប់​ហើយ​ ​ទើប​ជម្រះ​មនោ​កម្ម​ដែរ​។​ ​ម្នាល​រាហុល​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ត្រូវ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​ពិចារណា​ ​ត្រិះរិះ​មើល​សព្វ​ហើយ​ ​ទើប​ជម្រះ​វចីកម្ម​ ​អាត្មាអញ​ ​នឹង​ពិចារណា​ ​ត្រិះរិះ​មើល​សព្វ​ហើយ​ ​ទើប​ជម្រះ​មនោ​កម្ម​ ​ដូច្នេះ​ ​ម្នាល​រាហុល​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ចុះ​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ព្រះ​រាហុល​មាន​អាយុ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​ចូឡ​រាហុ​លោ​វាទ​សូត្រ​ ​ទី១​។​

ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 636826612132162615
ទៅកាន់ទំព័រ៖