ព្រះត្រៃបិដក ភាគ ២៣

មហា​រាហុ​លោ​វាទ​សូត្រ​ ​ទី២​


 ​[​១៣៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ព្រះ​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​ចីវរ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ទ្រង់​ពុទ្ធដំណើរ​ចូល​ទៅ​ ​កាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​។​ ​ចំណែកខាង​ព្រះ​រាហុល​មាន​អាយុ​ ​ក៏​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​ចីវរ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ដើរ​តា​មក្រោយៗ​ព្រះមានព្រះភាគ​។​ ​ក្នុង​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ឆ្មៀង​ព្រះ​ភក្ត្រ​ ​ត្រាស់​ទៅ​នឹង​ព្រះ​រាហុល​មាន​អាយុ​ថា​ ​ម្នាល​រាហុល​ ​រូប​ណាមួយ​ ​ជា​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​ឬ​រូប​ណា​ដែល​មាន​ក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​ដែល​ជា​អតីត​ ​អនាគត​ ​ជា​បច្ចុប្បន្ន​ ​រូប​ទាំងអស់​នោះ​ ​ក៏​គ្រាន់តែ​ជា​រូប​ ​(​ប៉ុណ្ណោះ​ឯង​)​ ​អ្នក​គួរ​យល់ឃើញ​នូវ​រូប​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ដ៏​ល្អ​តាម​សេចក្តី​ពិត​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ឡើយ​។​ ​ព្រះ​រាហុល​ក្រាប​បង្គំ​សួរ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​(​សេចក្តី​នេះ​)​ ​មានតែ​រូប​ម្យ៉ាង​ទេ​ឬ​ ​បពិត្រ​ព្រះ​សុគត​ ​(​សេចក្តី​នេះ​)​ ​មានតែ​រូប​ម្យ៉ាង​ទេ​ឬ​។​ ​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636826612437110057
ទៅកាន់ទំព័រ៖