ព្រះត្រៃបិដក ភាគ ២៣
តែងទទួលសេចក្តីសុខ ឥតសៅហ្មងខាងក្នុងសន្តាន។ ភិក្ខុនោះជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែលឈានទៅមុខ និងឈានថយក្រោយ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែលក្រឡេកមើលទៅមុខ ឬក្រឡេកមើលទៅទិសផ្សេងៗ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែលបត់ អវយវៈចូល និងលាចេញ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែលប្រើប្រាស់សង្ឃាដិ បាត្រ និងចីវរ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែលស៊ីផឹក ទំពា ទទួលរស ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែលធ្វើឧច្ចារៈ និងបស្សាវៈ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ រលឹក និយាយស្តី នៅស្ងៀម។
[១៣] ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះផង ប្រកបដោយឥន្ទ្រិយសំវរៈ ដ៏ប្រសើរនេះផង ប្រកបដោយសតិ និងសម្បជញ្ញៈ ដ៏ប្រសើរនេះផង គប់រកនូវសេនាសនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ច្រកភ្នំ គុហាលើភ្នំ ព្រៃស្មសាន ព្រៃស្រោង ទីវាល គំនរចំបើង។ ភិក្ខុនោះត្រឡប់មកពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្តហើយ ក៏អង្គុយផ្គត់ភ្នែនតាំងកាយឲ្យត្រង់ តំកល់សតិឆ្ពោះមុខទៅរកកម្មដ្ឋាន។
ID: 636826014856810419
ទៅកាន់ទំព័រ៖