ព្រះត្រៃបិដក ភាគ ២៣

ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​តប​ថា​ ​ម្នាល​រាហុល​ ​រូប​ក៏​មាន​ ​ម្នាល​រាហុល​ ​វេទនា​ក៏​មាន​ ​ម្នាល​រាហុល​ ​សញ្ញា​ក៏​មាន​ ​ម្នាល​រាហុល​ ​សង្ខារ​ទាំងឡាយ​ក៏​មាន​ ​ម្នាល​រាហុល​ ​វិញ្ញាណ​ក៏​មាន​។​
 [​១៣៤​]​ ​គ្រានោះ​ឯង​ ​ព្រះ​រាហុល​មាន​អាយុ​គិតថា​ ​បាន​នរណា​ហ្ន៎​ ​(​ជា​វិញ្ញុ​បណ្ឌិត​)​ ​ដែល​ព្រះមានព្រះភាគ​ ​ទូន្មាន​ហើយ​ដោយ​ដម្បូន្មាន​ផ្ទាល់​ព្រះ​ឱស្ឋ​ ​នឹង​ចូល​មកកាន់​ស្រុក​ ​ដើម្បី​បិណ្ឌបាត​ ​ក្នុងថ្ងៃនេះ​ទៅអេះ​ ​ដូច្នេះហើយ​ ​លោក​ក៏​ត្រឡប់​ថយចេញ​ ​អំពីសំណាក់​ព្រះមានព្រះភាគ​នោះ​ ​ហើយ​ទៅ​អង្គុយ​ផ្គត់ភ្នែន​ ​តម្រង់​កាយ​ឲ្យ​ត្រង់​ ​តាំងស្មារតី​ ​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក​ព្រះ​កម្មដ្ឋាន​ ​ទៀប​គល់ឈើ១ដើម​។​ ​គាប់​ចួនជា​ព្រះ​សារីបុត្ត​មាន​អាយុ​ ​បានឃើញ​ព្រះ​រាហុល​មាន​អាយុ​ ​កំពុង​អង្គុយ​ផ្គត់ភ្នែន​ ​តម្រង់​កាយ​ឲ្យ​ត្រង់​ ​តាំងស្មារតី​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក​ព្រះ​កម្មដ្ឋាន​ ​ទៀប​គល់ឈើ១ដើម​ ​លុះ​ឃើញ​ហើយ​ ​ក៏​ប្រាប់​ព្រះ​រាហុល​មាន​អាយុ​ថា​ ​ម្នាល​រាហុល​ ​អ្នក​ចូរ​ចំរើន​អា​នា​បាន​ស្ស​តិ​ភាវនា​ចុះ​ ​ម្នាល​រាហុល​ ​(​ដ្បិត​)​ ​អា​នា​បាន​ស្ស​តិ​ភាវនា​ ​ដែលគេ​បាន​អប់រំ​បន្ទុំ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ជា​គុណជាត​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​លុះដល់​ពេលថ្ងៃ​រសៀល​ ​ព្រះ​រាហុល​មាន​អាយុ​ ​ក្រោក​អំពី​សំណិង​ ​ហើយ​ចូល​សំដៅ​ទៅត្រង់​ទី​ ​ដែល​ព្រះមានព្រះភាគ​គង់​ ​លុះ​ចូល​ទៅដល់​ហើយ​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636826612756058300
ទៅកាន់ទំព័រ៖