ព្រះត្រៃបិដក ភាគ ២៣

ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួចហើយ​ដាក់​អង្គ​គង់​ ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​រាហុល​មាន​អាយុ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏បាន​ទូល​ស្នើ​សេចក្តី​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​អា​នា​បាន​ស្ស​តិ​ ​ត្រូវ​ចំរើន​ដោយ​ប្រការ​ដូចម្តេច​ ​ត្រូវ​បន្ទុំ​ ​ធ្វើ​ឲ្យ​រឿយ​ៗ​ ​ដោយ​ប្រការ​ដូចម្តេច​ ​ទើប​ជា​គុណជាត​ ​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​បាន​។​
 [​១៣៥​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​តប​ថា​ ​ម្នាល​រាហុល​ ​រូប​ណាមួយ​ ​ដែល​ជា​រូប​ខាងក្នុង​ ​អាស្រ័យ​នូវ​ខ្លួន​ ​ជា​រូប​គ្រោតគ្រាត​ ​ជា​រូប​រឹង​ ​ជា​រូប​ដែល​វិញ្ញាណ​កាន់កាប់​ ​គឺ​សក់​ ​រោម​ ​ក្រចក​ ​ធ្មេញ​ ​ស្បែក​ ​សាច់​ ​សរសៃ​ ​ឆ្អឹង​ ​ខួរ​ក្នុង​ឆ្អឹង​ ​តម្រង​បស្សាវៈ​ ​បេះដូង​ ​ថ្លើម​ ​វាវ​ ​ក្រពះ​ ​សួត​ ​ពោះវៀនធំ​ ​ពោះវៀនតូច​ ​អាហារ​ថ្មី​ ​អាហារ​ចាស់​ ​ពុំ​នោះ​សោត​ ​រូប​ណាមួយ​ ​ក្រៅអំពី​នេះ​ ​ដែល​ជា​ខាងក្នុង​ ​អាស្រ័យ​នៅ​ខ្លួន​ ​ជា​រូប​គ្រោតគ្រាត​ ​ជា​រូប​រឹង​ ​ជា​រូប​ដែល​វិញ្ញាណ​កាន់កាប់​ ​ម្នាល​រាហុល​ ​នេះ​ហៅថា​ ​បឋវីធាតុ​ខាងក្នុង​។​ ​មួយទៀត​ ​បឋវីធាតុ​ណា​ ​ខាងក្នុង​ក្តី​ ​បឋវីធាតុ​ណា​ខាងក្រៅ​ក្តី​ ​ធាតុ​ទាំង​នុ៎ះ​ ​ឈ្មោះថា​ ​បឋវីធាតុ​ដូចគ្នា​។​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636826613041314615
ទៅកាន់ទំព័រ៖