ព្រះត្រៃបិដក ភាគ ២៣

បុគ្គល​គួរ​ឃើញ​បឋវីធាតុ​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ល្អ​ ​តាម​សេចក្តី​ពិត​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ឡើយ​។​ ​លុះ​បុគ្គល​ឃើញ​បឋវីធាតុ​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ល្អ​ ​តាម​សេចក្តី​ពិត​ ​យ៉ាងនេះ​ហើយ​ ​រមែង​នឿយណាយ​ ​ចាក​បឋវីធាតុ​ ​ធ្វើ​ចិត្ត​ឲ្យ​ប្រាស​ចេញ​ចាក​បឋវីធាតុ​។​
 [​១៣៦​]​ ​ម្នាល​រាហុល​ ​ចុះ​អាបោធាតុ​ ​តើ​ដូចម្តេច​ខ្លះ​ ​អាបោធាតុ​ ​(​នោះ​)​ ​ខាងក្នុង​ក៏​មាន​ ​ខាងក្រៅ​ក៏​មាន​។​ ​ម្នាល​រាហុល​ ​ចុះ​អាបោធាតុ​ខាងក្នុង​ ​ដូចម្តេច​ ​រូប​ណា​ ​ដែល​ជា​ខាងក្នុង​ ​អាស្រ័យ​នូវ​ខ្លួន​ ​មាន​សភាព​ជា​ទឹក​ ​ដល់​នូវ​ភាពជា​ទឹក​ ​ដែល​វិញ្ញាណ​ចូល​ទៅកាន់​យក​ ​គឺ​ប្រមាត់​ ​ស្លេស្ម​ ​ខ្ទុះ​ ​ឈាម​ ​ញើស​ ​ខ្លាញ់​ខាប់​ ​ទឹកភ្នែក​ ​ខ្លាញ់​រាវ​ ​ទឹកមាត់​ ​ទឹក​សម្បោរ​ ​ទឹករំអិល​ ​ទឹកមូត្រ​ ​ពុំ​នោះ​សោត​ ​រូប​ណាមួយ​ក្រៅអំពី​នេះ​ ​ដែល​ជា​ខាងក្នុង​ ​អាស្រ័យ​នូវ​ខ្លួន​ ​មាន​សភាព​ជា​ទឹក​ ​ដល់​នូវ​ភាពជា​ទឹក​ ​ដែល​វិញ្ញាណ​ចូល​ទៅកាន់​យក​ ​ម្នាល​រាហុល​ ​នេះ​ហៅថា​ ​អាបោធាតុ​ខាងក្នុង​។​ ​មួយវិញទៀត​ ​អាបោធាតុ​ណា​ ​ជា
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636826613355012558
ទៅកាន់ទំព័រ៖