ព្រះត្រៃបិដក ភាគ ២៣

បុគ្គល​គួរ​ឃើញ​ ​នូវ​តេជោធាតុ​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ល្អ​ ​តាម​សេចក្តី​ពិត​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ឡើយ​។​ ​លុះ​បុគ្គល​ឃើញ​តេជោធាតុ​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ល្អ​ ​តាម​សេចក្តី​ពិត​ ​យ៉ាងនេះ​ហើយ​ ​រមែង​នឿយណាយ​ ​ចាក​តេជោធាតុ​ ​ធ្វើ​ចិត្ត​ឲ្យ​ប្រាស​ចេញ​ចាក​តេជោធាតុ​។​ ​
 [​១៣៨​]​ ​ម្នាល​រាហុល​ ​ចុះ​វាយោធាតុ​ ​តើ​ដូចម្តេច​ខ្លះ​ ​វាយោធាតុ​ ​(​នោះ​)​ ​ខាងក្នុង​ក៏​មាន​ ​ខាងក្រៅ​ក៏​មាន​។​ ​ម្នាល​រាហុល​ ​រូប​ណា​ ​ដែល​ជា​ខាងក្នុង​ ​អាស្រ័យ​នូវ​ខ្លួន​ ​មាន​សភាព​ជា​ខ្យល់​ ​ដល់​នូវ​ភាពជា​ខ្យល់​ ​ដែល​វិញ្ញាណ​ចូល​ទៅកាន់​យក​ ​គឺ​ខ្យល់បក់​ឡើង​ទៅ​ខាងលើ១​ ​ខ្យល់បក់​ចុះ​មក​ខាងក្រោម១​ ​ខ្យល់បក់​ក្នុង​ពោះ​ក្រៅ​ពោះវៀន១​ ​ខ្យល់បក់​ក្នុង​ពោះវៀន១​ ​ខ្យល់បក់​សព្វ​អវយវៈ​តូច​ធំ១​ ​ខ្យល់​ដង្ហើមចេញ​ចូល១​ ​ពុំ​នោះ​សោត​ ​រូប​ណាមួយ​ ​ក្រៅអំពី​នេះ​ ​ដែល​ជា​ខាងក្នុង​ ​អាស្រ័យ​នូវ​ខ្លួន​ ​មាន​សភាព​ជា​ខ្យល់​ ​ដល់​នូវ​ភាពជា​ខ្យល់​ ​ដែល​វិញ្ញាណ​ចូល​ទៅកាន់​យក​ ​ម្នាល​រាហុល​ ​នេះ​ហៅថា​ ​វាយោធាតុ​ខាងក្នុង​។​ ​មួយទៀត​ ​វាយោធាតុ​ណា​ ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 636826613902223856
ទៅកាន់ទំព័រ៖