ព្រះត្រៃបិដក ភាគ ២៣

ដែល​ជា​ខាងក្នុង​ក្តី​ ​វាយោធាតុ​ណា​ ​ជា​ខាងក្រៅ​ក្តី​ ​ធាតុ​ទាំង​នុ៎ះ​ ​ហៅថា​ ​វាយោធាតុ​ដូចគ្នា​។​ ​បុគ្គល​គួរ​ឃើញ​វាយោធាតុ​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ល្អ​ ​តាម​សេចក្តី​ពិត​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ឡើយ​។​ ​លុះ​បុគ្គល​ឃើញ​វាយោធាតុ​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ល្អ​ ​តាម​សេចក្តី​ពិត​ ​យ៉ាងនេះ​ហើយ​ ​រមែង​នឿយណាយ​ ​ចាក​វាយោធាតុ​ ​ធ្វើ​ចិត្ត​ឲ្យ​ប្រាស​ចេញ​ ​ចាក​វាយោធាតុ​។​
 [​១៣៩​]​ ​ម្នាល​រាហុល​ ​អាកាសធាតុ​ ​តើ​ដូចម្តេច​ខ្លះ​ ​អាកាសធាតុ​ ​(​នោះ​)​ ​ខាងក្នុង​ក៏​មាន​ ​ខាងក្រៅ​ក៏​មាន​។​ ​ម្នាល​រាហុល​ ​អាកាសធាតុ​ខាងក្នុង​ ​តើ​ដូចម្តេច​ ​រូប​ណា​ជា​ខាងក្នុង​ ​អាស្រ័យ​នូវ​ខ្លួន​ ​មាន​ភាពជា​ទីវាល​ ​ដល់​នូវ​ភាពជា​ទី​ទំនេរ​ ​ដែល​វិញ្ញាណ​ចូល​ទៅកាន់​យក​ ​គឺ​រន្ធត្រចៀក​ ​រន្ធច្រមុះ​ ​ទ្វារ​មាត់​ដែល​សម្រាប់​លេប​ចូល​នូវ​អាហារ​ ​ដែល​ស៊ី​ ​ផឹក​ ​ទំពា​ ​លិទ្ធ​ភ្លក្ស​ហើយ​ ​ដោយ​ទ្វារ​ណា​ក្តី​ ​ភោជន​ដែល​ស៊ី​ ​ផឹក​ ​ទំពា​ ​លិទ្ធ​ភ្លក្ស​ហើយ​ ​ឋិតនៅ​ក្នុង​ទ្វារ​ណា​ក្តី​ ​ភោជន​ដែល​ស៊ី​ ​ផឹក​ ​ទំពា​ ​លិទ្ធ​ភ្លក្ស​ហើយ​ ​តែង​ចេញ​មក​តាម​ចំណែកខាង​ក្រោម​ ​ដោយ​ទ្វារ​ណា​ក្តី​ ​ពុំ​នោះ​សោត​ ​រូប​ណាមួយ​ក្រៅអំពី​នេះ​ ​ដែល​ជា​ខាងក្នុង​ ​អាស្រ័យ​នូវ​ខ្លួន​ ​មាន​ភាពជា​ទីវាល​ ​ដល់​នូវ​ភាពជា​ទី​ទំនេរ​ ​ជាទី​ទទេ​ ​ដល់​នូវ​ភាព​ទទេ​ ​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636826614167759044
ទៅកាន់ទំព័រ៖