ព្រះត្រៃបិដក ភាគ ២៣

ជា​ចន្លោះ​ដល់​នូវ​ទី​ជា​ចន្លោះ​ ​ដែល​សាច់​និង​ឈាម​ ​មិន​ប៉ះពាល់​គ្នា​ ​ដែល​វិញ្ញាណ​ចូល​ទៅកាន់​យក​ ​ម្នាល​រាហុល​ ​នេះ​ហៅថា​ ​អាកាសធាតុ​ខាងក្នុង​។​ ​មួយទៀត​ ​អាកាសធាតុ​ណា​ ​ជា​ខាងក្នុង​ក្តី​ ​អាកាសធាតុ​ណា​ ​ជា​ខាងក្រៅ​ក្តី​ ​ធាតុ​ទាំង​នុ៎ះ​ ​ហៅថា​ ​អាកាសធាតុ​ដូចគ្នា​។​ ​បុគ្គល​គួរ​ឃើញ​អាកាសធាតុ​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ល្អ​ ​តាម​សេចក្តី​ពិត​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ឡើយ​។​ ​លុះ​បុគ្គល​ឃើញ​អាកាសធាតុ​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ល្អ​ ​តាម​សេចក្តី​ពិត​ ​យ៉ាងនេះ​ហើយ​ ​រមែង​នឿយណាយ​ ​ចាក​អាកាសធាតុ​ ​ធ្វើ​ចិត្ត​ឲ្យ​ប្រាស​ចេញ​ ​ចាក​អាកាសធាតុ​។​ ​
 [​១៤០​]​ ​ម្នាល​រាហុល​ ​អ្នក​ចូរ​ចំរើន​ភាវនា​ឲ្យ​ដូចជា​ផែនដី​ ​ម្នាល​រាហុល​ ​ព្រោះថា​ ​កាលបើ​អ្នក​ចំរើន​ភាវនា​ ​ឲ្យ​ដូចជា​ផែនដី​ហើយ​ ​ផស្សៈ​ជាទី​គាប់ចិត្ត​ ​ឬមិន​ជាទី​គាប់ចិត្ត​ ​ដែល​កើត​ហើយ​ ​រមែង​មិន​គ្រប​សង្កត់​នូវ​ចិត្ត​អ្នក​។​ ​ម្នាល​រាហុល​ ​ជន​ទាំងឡាយ​ដាក់​វត្ថុ​ស្អាត​ក្តី​ ​ដាក់​វត្ថុ​មិន​ស្អាត​ក្តី​ ​ដាក់ចុះ​នូវ​គូថ​ក្តី​ ​ដាក់ចុះ​នូវ​ទឹកមូត្រ​ក្តី​ ​ដាក់ចុះ​នូវ​ទឹកមាត់​ក្តី​ ​ដាក់ចុះ​នូវ​ខ្ទុះ​ក្តី​ ​សម្រក់​ឈាម​ដាក់​ក្តី​ ​លើ​ផែនដី​ ​ផែន​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636826614447335035
ទៅកាន់ទំព័រ៖