ព្រះត្រៃបិដក ភាគ ២៣
ភិក្ខុនោះ លះអភិជ្ឈាក្នុងលោក មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តឲ្យស្អាតចាកអភិជ្ឈា ជាអ្នកលះសេចក្តីប្រទូស្ត ព្រោះព្យាបាទ មានចិត្តប្រាសចាកព្យាបាទ ជាអ្នកអនុគ្រោះដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ជម្រះចិត្តឲ្យស្អាត ចាកសេចក្តីប្រទូស្ត ព្រោះព្យាបាទ ជាអ្នកលះថីនមិទ្ធៈ ប្រាសចាកថីនមិទ្ធៈ សំគាល់នូវអាលោកកសិណ មានសតិ និងសម្បជញ្ញៈ ជម្រះចិត្តឲ្យស្អាតចាកថីនមិទ្ធៈ ជាអ្នកលះឧទ្ធច្ចកុក្កុច្ចៈ មិនរាយមាយ មានចិត្តស្ងប់ស្ងាត់ខាងក្នុងសន្តាន ជម្រះចិត្តឲ្យស្អាតចាកឧទ្ធច្ចកុក្កុច្ចៈ ជាអ្នកលះវិចិកិច្ឆា ឆ្លងផុតចាកវិចិកិច្ឆា មិនមានសេចក្តីងឿងឆ្ងល់ ក្នុងកុសលធម៌ទាំងឡាយ ជម្រះចិត្តឲ្យស្អាតចាកវិចិកិច្ឆា។
[១៤] ភិក្ខុនោះ លុះលះនីវរណៈទាំង៥ ដែលជាឧបក្កិលេសរបស់ចិត្ត ដែលធ្វើបញ្ញាឲ្យមានកម្លាំងថយនេះរួចហើយ លោកក៏ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ សុខ ដែលកើតអំពីវិវេក ព្រោះ
ID: 636826015133176226
ទៅកាន់ទំព័រ៖