ព្រះត្រៃបិដក ភាគ ២៣

 [​១៤៦​]​ ​ម្នាល​រាហុល​ ​អ្នក​ចូរ​ចំរើន​អា​នា​បាន​ស្ស​តិ​ភាវនា​ ​ម្នាល​រាហុល​ ​អា​នា​បាន​ស្ស​តិ​ភាវនា​ ​ដែល​អ្នក​បាន​ចំរើន​ហើយ​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​ជា​គុណជាត​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​ម្នាល​រាហុល​ ​ចុះ​អា​នា​បាន​ស្ស​តិ​ភាវនា​ ​ដែល​ចំរើន​ហើយ​ ​តើ​ដូចម្តេច​ ​ដែល​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​តើ​ដូចម្តេច​ ​ទើប​ជា​គុណជាត​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​ម្នាល​រាហុល​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​នៅក្នុង​ព្រៃ​ក្តី​ ​នៅ​ទៀប​គល់ឈើ​ក្តី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្តី​ ​អង្គុយ​ផ្គត់ភ្នែន​ ​តាំង​កាយ​ឲ្យ​ត្រង់​ ​តំ​កល់​ស្មារតី​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក​កម្មដ្ឋាន​ ​ភិក្ខុ​នោះ​ ​មានស្មារតី​ចាំ​ជាក់​ ​ដកដង្ហើម​ចេញ​ ​មានស្មារតី​ចាំ​ជាក់​ ​ដកដង្ហើម​ចូល​។​ ​កាល​ដកដង្ហើម​ចេញ​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចេញ​វែង​ ​ឬកាល​ដកដង្ហើម​ចូល​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចូល​វែង​។​ ​កាល​ដកដង្ហើម​ចេញ​ខ្លី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចេញ​ខ្លី​ ​ឬកាល​ដកដង្ហើម​ចូល​ខ្លី​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចូល​ខ្លី​។​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​កាយ​ ​គឺ​ដកដង្ហើម​ទាំងពួង​ ​ហើយ​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​កាយ​ ​គឺ​ដកដង្ហើម​ទាំងពួង​ ​ហើយ​ដកដង្ហើម​ចូល
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 636826615881147044
ទៅកាន់ទំព័រ៖