ព្រះត្រៃបិដក ភាគ ២៣

សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​រម្ងាប់​កាយសង្ខារ​ ​គឺ​ដង្ហើមចេញ​ ​និង​ដង្ហើមចូល​ ​ហើយ​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​រម្ងាប់​នូវ​កាយសង្ខារ​ ​ហើយ​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​បីតិ​ ​ហើយ​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​បីតិ​ ​ហើយ​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​សុខ​ ​ហើយ​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​សេចក្តី​សុខ​ ​ហើយ​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​ចិត្តសង្ខារ​ ​គឺ​វេទនាខន្ធ​ ​និង​សញ្ញាខន្ធ​ ​ហើយ​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​ចិត្តសង្ខារ​ ​ហើយ​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​រម្ងាប់​នូវ​ចិត្តសង្ខារ​ ​ហើយ​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​រម្ងាប់​នូវ​ចិត្ត​ ​ហើយ​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​ចិត្ត​ ​ហើយ​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ ​ហើយ​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ ​ហើយ​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​តំ​កល់​ចិត្ត​ឲ្យ​ស្មើ​ ​ហើយ​ដកដង្ហើម​ចេញ​
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 636826616252908308
ទៅកាន់ទំព័រ៖