ព្រះត្រៃបិដក ភាគ ២៣
ចូឡមាលុង្ក្យោវាទសូត្រ ទី៣
[១៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមាលុង្ក្យបុត្រមានអាយុ ចូលទៅសម្ងំនៅក្នុងទីរហោស្ថាន ក៏មានចិត្តត្រិះរិះ កើតឡើងយ៉ាងនេះថា ទិដ្ឋិទាំងឡាយណាថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី លោកមានទីបំផុត ដូច្នេះក្តី លោកមិនមានទីបំផុត ដូច្នេះក្តី ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ជីវិតដទៃ សរីរៈ ក៏ដទៃ ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ មិនកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មាន ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះក្តី ព្រះមានព្រះភាគ មិនបានសំដែង គ្រាន់តែតំកល់ទុក តែទ្រង់ហាមឃាត់ ព្រះមានព្រះភាគ មិនបានសំដែងទិដ្ឋិទាំងនោះ ដល់អញទេ ព្រះមានព្រះភាគ មិនបានសំដែងទិដ្ឋិទាំងឡាយណា ដល់អញ ដំណើរដែលមិនបានសំដែងទិដ្ឋិនោះ មិនគាប់ចិត្តអញទេ
ID: 636826617077215456
ទៅកាន់ទំព័រ៖