ព្រះត្រៃបិដក ភាគ ២៣

ដំណើរ​ដែល​មិនបាន​សំដែង​ទិដ្ឋិ​នោះ​ ​មិនបាន​ពេញចិត្ត​អញ​ឡើយ​ ​អញឯង​ ​នឹង​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ហើយ​សួរ​ដំណើរ​នុ៎ះ​ ​ប្រសិនបើ​ព្រះមានព្រះភាគ​ ​នឹង​សំដែង​ប្រាប់​អញ​ថា​ ​លោក​ទៀង​ ​ដូច្នេះ​ក្តី​។​បេ​។​ ​សត្វ​ស្លាប់​ហើយ​ ​កើត​ទៀត​ ​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ដូច្នេះ​ក្តី​ ​កាលបើ​យ៉ាងនេះ​ ​អាត្មាអញ​ ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ ​តែ​ប្រសិនបើ​ព្រះមានព្រះភាគ​ ​មិនបាន​សំដែង​ថា​ ​លោក​ទៀង​ដូច្នេះ​ក្តី​ ​លោក​មិន​ទៀង​ដូច្នេះ​ក្តី​ ​លោកមា​នទី​បំផុត​ដូច្នេះ​ក្តី​ ​លោក​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ក្តី​ ​ជីវិត​នោះ​ ​គឺ​សរីរៈ​នោះ​ ​ដូច្នេះ​ក្តី​ ​ជីវិត​ដទៃ​ ​សរីរៈ​ ​ក៏​ដទៃ​ ​ដូច្នេះ​ក្តី​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ ​ដូច្នេះ​ក្តី​ ​សត្វ​ស្លាប់​ហើយ​ ​មិនកើត​ទៀត​ ​ដូច្នេះ​ក្តី​ ​សត្វ​ស្លាប់​ហើយ​ ​កើត​ទៀត​ក៏​មាន​ ​មិនកើត​ទៀត​ក៏​មាន​ ​ដូច្នេះ​ក្តី​ ​សត្វ​ស្លាប់​ហើយ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ដូច្នេះ​ក្តី​ ​កាលបើ​យ៉ាងនេះ​ ​អាត្មាអញ​ ​នឹង​លះបង់​សិក្ខា​ ​ហើយ​ត្រឡប់​មកកាន់​ហីនភេទ​វិញ​។​
 [​១៤៨​]​ ​គ្រានោះ​ឯង​ ​ព្រះ​មា​លុង្ក្យ​បុត្រ​មាន​អាយុ​ ​ក្រោក​ចេញ​អំពី​សំណិង​ ​ក្នុង​វេលា​សាយណ្ហសម័យ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636826617333730127
ទៅកាន់ទំព័រ៖