ព្រះត្រៃបិដក ភាគ ២៣

ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​មា​លុង្ក្យ​បុត្រ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបទូល​ ​នូវ​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​ចូល​ទៅ​សម្ងំ​ ​នៅក្នុង​ទី​រហោស្ថាន​ ​ក៏​មានចិត្ត​ត្រិះរិះ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ទិដ្ឋិ​ទាំងឡាយ​ណា​ថា​ ​លោក​ទៀង​ដូច្នេះ​ក្តី​ ​លោក​មិន​ទៀង​ដូច្នេះ​ក្តី​ ​លោកមា​នទី​បំផុត​ ​ដូច្នេះ​ក្តី​ ​លោក​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ក្តី​ ​ជីវិត​នោះ​ ​ក៏​គឺ​សរីរៈ​នោះ​ ​ដូច្នេះ​ក្តី​ ​ជីវិត​ដទៃ​ ​សរីរៈ​ ​ក៏​ដទៃ​ ​ដូច្នេះ​ក្តី​ ​សត្វ​ស្លាប់​ហើយ​ ​កើត​ទៀត​ ​ដូច្នេះ​ក្តី​ ​សត្វ​ស្លាប់​ហើយ​ ​មិនកើត​ទៀត​ ​ដូច្នេះ​ក្តី​ ​សត្វ​ស្លាប់​ហើយ​ ​កើត​ទៀត​ក៏​មាន​ ​មិនកើត​ទៀត​ក៏​មាន​ ​ដូច្នេះ​ក្តី​ ​សត្វ​ស្លាប់​ហើយ​ ​កើត​ទៀត​ ​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ដូច្នេះ​ក្តី​ ​ព្រះមានព្រះភាគ​ ​មិនបាន​សំដែង​ ​គ្រាន់​តែ​តំ​កល់​ទុក​ ​តែ​ទ្រង់​ឃាត់​ហាម​ ​ព្រះមានព្រះភាគ​ ​មិនទាន់​សំដែង​ទិដ្ឋិ​ទាំងនោះ​ ​ប្រាប់​ដល់​អាត្មាអញ​នៅឡើយ​ ​ព្រះមានព្រះភាគ​ ​មិនបាន​សំដែង​ទិដ្ឋិ​ទាំងឡាយ​ណា​ ​ដល់​អាត្មាអញ​ ​ដំណើរ​ដែល​មិនបាន​សំដែង​ទិដ្ឋិ​នោះ​ ​មិន​គាប់ចិត្ត​ ​ដល់​អាត្មាអញ​ទេ​ ​ដំណើរ​ដែល​មិនបាន​សំដែង​ទិដ្ឋិ​នោះ​ ​មិន​ពេញចិត្ត​ដល់​អាត្មាអញ​ឡើយ​ ​អាត្មាអញ​ ​នឹង​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ហើយ​ក្រាបទូល​សួរ​នូវ​ដំណើរ​នុ៎ះ​ ​បើ​ព្រះមានព្រះភាគ
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636826617575203939
ទៅកាន់ទំព័រ៖