ព្រះត្រៃបិដក ភាគ ២៣
សំដែងប្រាប់អាត្មាអញថា លោកទៀងក្តី ថា លោកមិនទៀងក្តី ថាលោកមានទីបំផុតក្តី ថាលោកមិនមានទីបំផុតក្តី ជីវិតនោះ ក៏គឺសរីរៈនោះ ក្តី ជីវិតដទៃ សរីរៈ ក៏ដទៃក្តី ថា សត្វស្លាប់ហើយកើតទៀតក្តី ថា សត្វស្លាប់ហើយ មិនកើតទៀតក្តី ថាសត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មានក្តី ថាសត្វស្លាប់ហើយ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក្តី កាលបើយ៉ាងនេះ ទើបអាត្មាអញ នឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះមានព្រះភាគ បើព្រះមានព្រះភាគ មិនសំដែងថា លោកទៀងក្តី ថាលោកមិនទៀងក្តី។បេ។ ថាសត្វស្លាប់ហើយ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី កាលបើយ៉ាងនេះ អាត្មាអញ នឹងលាសិក្ខា ហើយត្រឡប់មកកាន់ហីនភេទវិញ។ បើព្រះមានព្រះភាគ ទ្រង់ជ្រាបថា លោកទៀងដូច្នេះហើយ សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថា លោកទៀងដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ ទ្រង់ជ្រាបថា លោកមិនទៀង សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គថា លោកមិនទៀងដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ មិនជ្រាបថា
ID: 636826617837138921
ទៅកាន់ទំព័រ៖