ព្រះត្រៃបិដក ភាគ ២៣
លោកទៀងក្តី ថាលោកមិនទៀងក្តី កាលបើព្រះមានព្រះភាគ មិនជ្រាប មិនឃើញហើយ ក៏ត្រូវគ្នានឹងខ្ញុំព្រះអង្គ ដែលមិនដឹង មិនឃើញដែរ។ បើព្រះមានព្រះភាគ ជ្រាបថា លោកមានទីបំផុត សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថា លោកមានទីបំផុតដូច្នេះ ឲ្យទាន បើបើព្រះមានព្រះភាគ ជ្រាបថា លោកមិនមានទីបំផុត សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថា លោកមិនមានទីបំផុតដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ មិនជ្រាបថា លោកមានទីបំផុតក្តី ថាលោកមិនមានទីបំផុតក្តី កាលបើព្រះមានព្រះភាគ មិនជ្រាប មិនឃើញហើយ ក៏ត្រូវគ្នានឹងខ្ញុំព្រះអង្គ ដែលមិនដឹង មិនឃើញដែរ។ បើព្រះមានព្រះភាគ ជ្រាបថា ជីវិតនោះ ក៏គឺសរីរៈនោះ សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថា ជីវិតនោះ ក៏គឺសរីរៈនោះដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ ទ្រង់ជ្រាបថា ជីវិតដទៃ សរីរៈក៏ដទៃ សូមព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គ ថា ជីវិតដទៃ សរីរៈក៏ដទៃដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ មិនជ្រាបថា ជីវិតនោះ ក៏គឺសរីរៈនោះក្តី ថាជីវិតដទៃ សរីរៈក៏ដទៃក្តី កាលបើព្រះមានព្រះភាគ មិនជ្រាប មិនឃើញហើយ ក៏ត្រូវគ្នានឹងខ្ញុំព្រះអង្គ ដែលមិនដឹង
ID: 636826618128085562
ទៅកាន់ទំព័រ៖